27/11/2018 10:03 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយគណៈប្រតិភូនៃក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា


អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយគណៈប្រតិភូនៃក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា លោក Leopoldo Cintra Frías

 នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក  Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈ ប្រតិភូជាន់ខ្ពស់នៃ​ក្រសួងបណ្តាកង​កម្លាំងប្រដាប់​អាវុធ​បដិវត្ត ​ន៍គុយបា (FAR) ដឹកនាំដោយឧត្តមសេនីយ៍ឯកលោក  Leopoldo Cintra Frías សមាជិកការិយា ល័យ​​នយោ​បាយបក្សកុម្មុយ និស្តគុយបា និងជារដ្ឋមន្ត្រីក្រសួងបណ្តា កងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា (FAR) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
 
ក្នុង​​ជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអះអាងថា បក្ស​និង​រដ្ឋ​វៀត​ណាម​ នឹង​បង្កើតលក្ខណៈងាយស្រួលបំផុតដើម្បីទំនាក់ទំនង​​ការពារ​ជាតិ នៃ​ប្រទេស​ទាំង​ពីរ​បន្តបាន​ពង្រឹង​និង​​អភិវឌ្ឍន៍​ ដោយឈរលើមូល​ ដ្ឋាននៃកិច្ច​ព្រមព្រៀង​ដែល​បាន​ចុះហត្ថ​លេខា​និង​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​​ជំរុញ​ និងធ្វើឲ្យស៊ីជម្រៅ ថែមទៀតនូវទំនាក់ទំនងមិត្តភាព​ប្រពៃណីពិសេស រវាងភាគីទាំងពីរ​ ប្រ ទេស​ទាំង​ពីរ​និ​ង​កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ ​វៀតណាមនិងគុយបា ផង​ដែរ​​។
 
ចំណែកលោក Leopoldo Cintra Frías បាន​ជម្រាបពីលទ្ធផល​ធ្វើការជាមួយ​ថ្នាក់ដឹកនាំក៏ដូច​ជាភ្នាក់ងារនា​នា​នៃ​ក្រសួងការ​ពារប្រទេស វៀត ណាម ស្តីពីលទ្ធផលនៃការអនុវត្តផែនការសហប្រតិបត្តិការដំណាក់កាល ២០១៧ - ២០១៩ រវាងក្រសួងការពារ​ប្រទេសនៃប្រទេស​ទាំងពីរនិងដាក់​ចេញវិធានការ​ដើម្បីពង្រឹង​និង​ពង្រឹង​ទំនាក់​ទំនង​​ការពារជាតិ រវាងប្រ ទេសទាំងពីរក្នុងពេលខាងមុខ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ