25/11/2018 10:02 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅរដ្ឋធានីហាណូយ


 អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត (រូបថត៖ VOV) 

 នាព្រឹក​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធាន​រដ្ឋ​លោក​ Nguyen Phu Trong និងគណៈប្រតិភូសមាជិកសភាមណ្ឌលទីក្រុង​ហាណូយ បាន​អញ្ជើញ​ជួប​​ប្រាស្រ័យ​ជាមួយ​អ្នក​បោះឆ្នោតនៅខ័ណ្ឌ Ba Dinh ខ័ណ្ឌ Tay Ho និងខ័ណ្ឌ H​oan Kiem។​
 
អញ្ជើញថ្លែងនៅជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានវាយ​តម្លៃ កម្ពស់​ចំពោះ​ការ​ផ្ដល់​មតិយ៉ាងស្មោះត្រ​ង់ និងមានការទទួលខុសត្រូវរបស់អ្ន​កបោះឆ្នោត។ លោកចាត់ទុកថា​ លទ្ធផល​នៃសម័យ​ប្រជុំលើក​ទី៦ រដ្ឋសភានីតិកាល​ទី១៤ បានបង្ហាញ​នូវ​បរិយាកាស​ប្រជាធិបតេយ្យ​និង​សាមគ្គីភាព​របស់​ប្រទេស​ជា​តិ។
 
ចំពោះការងារបង្ការ​ប្រឆាំងអំពើពុករលួយ អគ្គលេខាប​ក្ស ប្រធានរដ្ឋលោក Ng​uyen Phu Trong បាន​មាន​ប្រសាសន៍​ថា នេះជាបញ្ហាដែលអ្នកបោះឆ្នោតតែងតែ​យកចិត្តទុកដាក់ក្នុងជំនួប​ប្រាស្រ័យ នាពេលថ្មីៗនេះ។ ប្រការ​នេះបានសរ​អោយឃើញថា​ អ្នកបោះឆ្នោត​មានគោល​បំណង​ចង់​អោយ​ការងារ​បង្ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ ត្រូវ​បានធ្វើយ៉ាងល្អនិងម៉ឺងម៉ាត់ថែមទៀត៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ