16/11/2018 14:19 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញចូលរួម ទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅទីក្រុងហាណូយ


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅទីក្រុងហាណូយ (រូបថត៖ VOV)

 នាយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បាន​អញ្ជើញ​ចូល​រួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅ ​ទីប្រជុំជនលេខ៦ សង្កាត់ Ng​uyen Du ខ័ណ្ឌ Hai​ Ba Trung​ រដ្ឋធានីហាណូយ។
 
អគ្គលេខាបក្ស​ ប្រធានរដ្ឋលោក Ngu​yen Phu Trong បានសម្ដែងនូវក្ដី សោមនស្សរីករាយដោយយល់ឃើ​ញថា ប្រជា​ជន​នៅទីនេះមិនត្រឹមតែជ្រួតជ្រាប យ៉ាងច្បាស់នូវអត្ថន័​យនៃស្មារតីសាមគ្គីភា​ព ក៏ដូច​ជាតួនាទីនិង​សារសំខាន់​នៃ រ​ណសិរ្សមាតុភូមិប៉ុណ្ណោះទេ ថែមទាំងចេះអនុវត្តន៍យ៉ាង​ល្អចូល​ក្នុង​ស្ថានភាព ជាក់​ស្ដែង​ដើម្បី​ទទួល​បាន​សមិទ្ធផលជាច្រើនក្នុងការអ​ភិវឌ្ឍសេដ្ឋកិច្ច​សង្គមទៀត​ផង។ អគ្គលេខាបក្ស ប្រធា​នរដ្ឋលោក Nguyen Phu Trong បានសង្កត់ធ្ង​ន់ថា ការរៀបចំទិវាបុណ្យមហាសាមគ្គីជាតិទាំ​ងមូល​ ជារៀងរាល់ឆ្នាំយ៉ាងដូច្នេះ គឺ សំ​ដៅជួយអោយប្រជាជនរំលឹកឡើងវិញនូវប្រពៃណីដ៏អ​ង់អាចក្លាហានរបស់ ប្រ​ជាជាតិ​ ព្រម​ទាំងយល់​ដឹងយ៉ាង​ច្បាស់អំពីកា​រទទួលខុសត្រូវរបស់ខ្លួនក្នុ​ង ភារកិច្ច​កសាង​ផែន​មហា​សាមគ្គី​ជាតិ​អោយ​កាន់​តែរឹង​មាំពី​មួយថ្ងៃទៅមួយ​ថ្ងៃ។ លោកអញ្ជើញមានប្រសាសន៍​ថា៖​
 
​ “​សាមគ្គី សាមគ្គី មហាសាមគ្គី ជោគជ័យ ជោគជ័យ មហាជោគជ័យ។ សាមគ្គីគ្នាគឺឈ្នះ បែកបាក់គ្នាគឺបរាជ័យ។ អាស្រ័យ​ដោយមានសាមគ្គីភាពជា ធ្លុងមួ​យរវាងវណ្ណៈទាំងអស់ក្នុង​សង្គម​ រវាង​ប្រជាជន​នៃជនជាតិ​ទាំងអស់​ចាប់ តាំង​ពីតំបន់ភាគខាងជើងរហូតដល់តំបន់ភាគខាងត្បូងប្រទេសជាតិ ក្រោ​មការ ដឹកនាំរបស់បក្ស ​ទើប​បង្កើត​ឡើង​កម្លាំងពលំដើម្បី​ប្រទេសជាតិមានការរីក ចម្រើ​នដូចនាសព្វថ្ងៃនេះ”​៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ