24/10/2018 10:42 GMT+7 Email Print Like 0

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានរដ្ឋ


 ទិដ្ឋភាពនៃពិធីធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានរដ្ឋរបស់អគ្គលេខាបក្សលោក Nguyen Phu Trong (រូបថត៖ quochoi.vn)

 នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០១៨ នៅសម័យប្រជុំលើកទី៦ រដ្ឋសភាវៀតណាម ​នីតិកាលទី១៤បានឯក​ភាព​បោះ​ឆ្នោតជ្រើសតាំងអគ្គលេខានៃគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong សមាជិកសភា នីតិកាលទី១៤ ចូលកាន់តំណែងជាប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀត ណាម អាណត្តិ​ពីឆ្នាំ​២០១៦ដល់ឆ្នាំ២០២១។
 
នៅក្នុងពិធី​ធ្វើសច្ចាប្រណិធានចូល កាន់តំណែង អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បាន​អះ​អាង​​ថា៖ ”នៅចំពោះមុខទង់ជាតិដ៏ពិសិដ្ឋ នៅចំពោះមុខរដ្ឋសភា ជនរួមជាតិនិងអ្នក បោះ​ឆ្នោត​នៅក្នុង​ទូទាំង​ប្រទេស ខ្ញុំបាទ ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាម សូមស្បថថា៖ ស្មោះត្រង់ជា​ដាច់​ខាត​ចំពោះ​មាតុ​ភូមិ ចំពោះប្រជាជន ចំពោះរដ្ឋធម្មនុញនៃសាធារណៈរដ្ឋសង្គមនិយមវៀត ណាម។ ខិតខំប្រឹងប្រែង ដើម្បីសម្រេច​ភារកិច្ចដែលបក្សកុម្មុយនិស្តវៀតណាម រដ្ឋនិងប្រជាជនប្រគល់ជូន”។
 
អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong កើតនាថ្ងៃទី១៤ ខែ មេសា ឆ្នាំ១៩៤៤ នៅឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ។ លោកជា សមាជិកមជ្ឈឹមបក្សនីតិកាលទី៧ ៨ ៩ និង១០ ជាសមាជិក​ការិយាល័យ​នយោ ​បាយនីតិកាលទី៨ ៩ ១០ ១១ និង១២ និងជាសមាជិកសភានី​តិកាលទី១១ ១២ ១៣ និ​ង ១៤៕ ​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ