28/09/2018 10:29 GMT+7 Email Print Like 0

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រតិភូបក្សកុម្មុយនិស្តចិននិងប្រតិភូគុយបា

 នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខា​គណៈ​កម្មាធិការ​មជ្ឈឹម​បក្ស​កុម្មុយ​និស្ត​វៀត​ណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយលោក  Zhao Leji សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ និងជាលេខាគណៈ កម្មការត្រួតវិន័យ នៃគណៈក​ម្មាធិការមជ្ឈិមបក្សកុ​ម្មុយ និស្តចិន​ដែល​កំពុងធ្វើទស្សនកិច្ចកា​រងារនៅ​វៀត​ណាម។

 ​
 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលោក Zhao Leji សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនិងជាលេខាគណៈ កម្មការត្រួតវិន័យនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (រូបថតៈ TTXVN)
 

ក្នុងជំនួប​នេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានថ្លែងអំណរគុណ ចំពោះ​អគ្គលេ​ខាបក្ស​និង​ជា​ប្រធាន​រដ្ឋ​ចិនដែលបានផ្ញើរសារទូរលេខ ចូលរួម​រំលែកទុក្ខដល់ថ្នាក់ដឹកនាំប​ក្ស ​រដ្ឋ និងប្រជា​ជ​ន​វៀត​ណាម​អំពី​មរណភាព​របស់ប្រធាន​រដ្ឋ វៀតណាម លោក Tran Da​i Quang ព្រមទាំងថ្លែ​ងអំណ​រគុណ​ចំពោះការ​ដែល​ប្រតិភូប​ក្សកុម្មុយ​និស្តចិនបានមកកាន់វៀតណាម ដើម្បីគោរពវិញ្ញាណក្ខ័ន្ធលោកប្រ​ ធានរដ្ឋ Tra​n Dai Quang​។

 
 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយប្រតិភូ (រូបថតៈ TTXVN) 
 

អញ្ជើញថ្លែង​ក្នុងពិធី លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យភាគីទាំងពីរ បន្តបង្កើត​ការខិត​ខំប្រឹង​ប្រែង​ ដើម្បីជម្រុញរាល់វិស័យសហប្រតិបត្តិការឲ្យមានការអភិវឌ្ឍជាក់ស្តែង គោរពផល​ប្រយោជន៍​ស្រប​ច្បាប់​និង​សក្តិសមរបស់គ្នាទៅវិញទៅមក  ដោះស្រាយដោយសន្តិវិធីជម្លោះទាំងអស់លើសមុទ្រ ជាពិសេស​ជម្រុញ​ទំនាក់​ទំនង​វៀតណាម-ចិនឲ្យមានការអភិវឌ្ឍកាន់តែរឹងមាំនិងស្ថិរភា​ព។ អគ្គលេខា​បក្សក៏​បា​ន​ស្នើឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​នៃបក្សទាំងពីរនិងរដ្ឋទាំងពីរ ឲ្យបង្កើនការចែករំលែក បទពិសោធន៍លើកិច្ចការត្រួតពិនិត្យ ឃ្លាំមើលនិង​បង្ការប្រឆាំង​អំពើពុករលួយ។
 
រី​ឯខ្លួនវិញ លោក  Zhao Leji បានសម្តែងនូវគោលបំណង ចង់ឲ្យថ្នាក់ដឹកនាំនៃបក្សទាំងពីរ រដ្ឋទាំងពីរ បន្តការ​យក​ចិត្ត​ទុកដាក់ ដើម្បីដឹកនាំក្រសួង ស្ថាប័ន គ្រប់ជា​ន់ថ្នាក់ ក្នុងនោះមានទាំងស្ថាប័នត្រួតពិនិត្យ​ វិន័យ​របស់​បក្ស​ទាំង​ពីរឲ្យបង្កើនការជួបប្រាស្រ័យ រឹត​បន្តឹងកិច្ចសហប្រតិបត្តិការ បង្កើ​នការជឿទុកចិត្តនយោបាយ ​ជាពិសេស​ ជម្រុញទំនាក់ទំនងភាពជាដៃគូសហ​ប្រតិបត្តិការយុទ្ធសាស្ត្រវៀតណា​ម-​ចិន ឲ្យកាន់​តែ​អភិវឌ្ឍន៍​យ៉ាង​សកម្ម​និងស្ថិរ​ភាព​នាពេលខាងមុខ។
 
ក៏នារសៀលថ្ងៃទី២៧ ខែ​កញ្ញា អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញទទួលជួប​ជាមួយ​គណៈប្រតិ​ភូជា​ន់ខ្ពស់បក្សនិងរដ្ឋនៃសាធារណរដ្ឋគុយបាដឹកនាំដោយលោ​ក Roberto Morales O​jeda សមាជិក​ការិយាល័យ​នយោបាយ អនុប្រធានក្រុមប្រឹក្សារដ្ឋនិង​ក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបា ​ក្នុងឱកាស​មកកាន់​វៀត​​ណាម​ចូលរួមបុណ្យសពរបស់ប្រធា​នរដ្ឋវៀតណាម លោ​ក​ Tran Dai Quang​ ។

 
 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលោក   Roberto Morales (រូបថតៈ VOV)

តាងនាមបក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាម អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​ថ្លែង​អំណរ​គុណ​ចំពោះ​សារទូរលេខចូលរួមរំលែកទុក្ខអំពីមរណភាពរ​បស់ប្រធានរដ្ឋ លោក Tran Dai Quang ជាពិ​សេស​បាន​បញ្ចូន​ប្រតិភូចូល​រួមពិធីបុណ្យសពតែម្តង។ អគ្គ​លេខាបក្ស លោក Nguyen ​Phu Trong បានអះអាងថា វៀត​ណាមនឹង​ធ្វើអស់​ពីកម្លាំងកាយចិត្ត រួមជាមួ​យបក្ស រដ្ឋាភិបាលនិងប្រជាជនគុយបា​ ពង្រឹង​និង​ពង្រីក​ក៏ដូច​ជាធ្វើឲ្យ​កាន់​តែស៊ីជម្រៅថែមទៀត នូវទំ​នាក់ទំនងជាបងប្អូនគំរូ មិត្តភាពជាប្រ​ពៃណី កិច្ចសហ​ប្រតិបត្តិ​ការលើ​គ្រប់​វិស័យ សាមគ្គីភាពស្មោះត្រង់ រវាង​បក្សទាំងពីរ រដ្ឋទាំងពី​រ និង​ប្រជាជន​នៃប្រទេស​ទាំងពីរ​វៀត​ណាម​-គុយ​បាផង​ដែរ។
 
រីឯខ្លួនវិញ លោក ​Roberto Morales បានវាយតំលៃខ្ពស់​ចំពោះការ​រួមចំណែក​សកម្ម​របស់ប្រធាន​រដ្ឋវៀត​ណាម​លោក Tran Dai Quang ក្នុងបុព្វហេតុកសាង​និងការពារមាតុប្រទេសវៀតណាមសង្គមនិយម និងអះ​អាង​ថា ប្រធាន​រដ្ឋលោក​  Tran Dai Quang ជាមិត្តដ៏ជិតស្និទ្ធរបស់គុ​យបា​ ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​ក្នុង​ការ​ជម្រុញ​ទំនាក់​ទំនង​ពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំ​ងពីរ គុយបានិងវៀតណាម៕​

 

តាម V​OV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ