12/08/2018 12:44 GMT+7 Email Print Like 0

អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong ផ្ញើរសារទូរលេខអបអរសាទរជូនចំពោះគណៈបក្សប្រជាជនកម្ពជា

ក្នុងឱកាសដែលប្រទេសកម្ពុជារៀបចំការបោះឆ្នោតរដ្ឋសភានីតិកាលទី ៦ ប្រកបដោយជោគជ័យ ហើយគណៈបក្សប្រជាជនកម្ពុជា (CPP) ដណ្ដើមបានជ័យជំនះនោះ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ អគ្គលេខាបក្សកុម្មុយនិស្ត​វៀត​ណាម​ លោក Nguyen Phu Trong បានអញ្ជើញផ្ញើរសារទូរលេខអបអរសាទរជូនចំពោះគណៈកម្មាធិការ កណ្ដាល​គណៈ​បក្សប្រជាជនកម្ពុជានិងសម្ដេច តេជោ ហ៊ុន សែន ប្រធានគណៈ កម្មាធិការកណ្ដាលគណៈបក្សប្រជាជនកម្ពុជា​។
ក្នុងសារទូរលេខនេះ លោក Nguyen Phu Trong មានប្រសាសន៍ថា៖

“គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមមានក្ដីសប្បាយយ៉ាងក្រៃលែងចំពោះការដែលកម្ពុជាបានរៀបចំការបោះឆ្នោតរដ្ឋសភានីតិកាលទី ៦ ប្រកបដោយជោគជ័យកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ដោយធានាលក្ខណៈប្រជាធិបតេយ្យ សេរីភាព សមភាព សន្តិសុខនិងសុវត្ថិភាព ហើយគណៈបក្សប្រជាជនកម្ពុជាដណ្ដើមបានជ័យជំនះដ៏ធំធេង។

យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ដោយមានការគាំទ្ររបស់ប្រជាជនកម្ពុជា រដ្ឋសភានិងរដ្ឋាភិបាលថ្មីនៃកម្ពុជានឹងត្រូវបានបង្កើតយ៉ាងឆាប់ៗ ដើម្បីបន្តដឹកនាំប្រជាជនកម្ពុជាជំនះពុះពារលើគ្រប់ការលំបាកសាកល្បង កសាងប្រកបដោយជោគជ័យ ប្រទេសកម្ពុជាដោយសន្តិភាព ឯករាជ្យ អព្យាក្រឹត ប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងមានទំនាក់ទំនងមិត្តភាពជាមួយប្រទេសទាំងឡាយលើទូទាំងពិភពលោក ពិសេសគឺប្រទេសជិតខាងនិងក្នុងតំ​បន់​”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ