02/08/2018 09:51 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong ជួបធ្វើការជាមួយគណៈកម្មាធិការ ឃោសនាអប់រំមជ្ឈឹម

នាថ្ងៃទី១ ខែសិហា ឆ្នាំ២០១៨ ក្នុងឱកាសរំលឹកខួបលើកទី៨៨ទិវាប្រពៃណីរបស់ផ្នែកឃោសនាអប់រំ (ថ្ងៃទី១ ខែសីហា) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានជួបធ្វើការជាមួយកម្មាភិបាលស្នូលៗនៃគណៈ កម្មាធិការឃោសនាអប់រំមជ្ឈឹម។

 អគ្គលេខាលោក Nguyen Phu Trong (ខាងឆ្វេង) ជាមួយបណ្ដាតំណាង (រូបថត៖ TTXVN)

លោកអគ្គលេខាបានសង្កត់ធ្ងន់ថា ក្នុងអំឡុង៨៨ឆ្នាំកន្លងទៅ ផ្នែកឃោសនា អប់រំបានរួមវិភាគទានយ៉ាងធំ​ធេង​ទៅក្នុងបុព្វហេតុរំដោះប្រជាជាតិ ការពារ និងកសាងមាតុប្រទេស។ ក្នុងអំឡុងជាង៣០ឆ្នាំផ្លាស់ប្ដូរថ្មី ធ្វើ​សមាហរណកម្ម​អន្តរជាតិ ផ្នែកឃោសនាអប់រំក៏មានការអភិវឌ្ឍថ្មីដែរ ដោយរួមវិភាគទាន យ៉ាងសក្តិសមទៅក្នុងសមិទ្ធផលសំខាន់ៗ និងមានអត្ថន័យប្រវត្តិសាស្ត្ររបស់បក្សនិងប្រទេសជាតិ។ ស្ដីពិភារកិច្ចនាពេលខាងមុខរបស់ផ្នែកឃោសនាអប់រំ អគ្គលេខាលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

“ធ្វើឲ្យបានល្អថែមទៀតនូវការងារកសាងបក្ស ប្រកាន់ជាប់នូវលទ្ធិម៉ាក្សលេនីន និងសតិអារម្មណ៍ហូជីមិញ។
ក្នុងរយៈពេលកន្លងមក យើងបានអនុវត្តន៍យ៉ាងប្ដូរផ្ដាច់នូវការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការចុះដុនដាបខាងសីលធម៌ ភាពខ្ជះខ្ជាយនិងភាពអាក្រក ប៉ុន្តែកត្តាគន្លឹះគឺត្រូវប្រកាន់ជាប់នឹងមាគ៌ារបស់ខ្លួន ដើម្បីគោល​ដៅ​ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន សមភាព សង្គម ប្រជាធិបតេយ្យនិងអរិយ្យធម៌។ យើងត្រូវជ្រួតជ្រាបមនសិការរបស់បក្ស យ៉ាងជ្រាលជ្រៅ”។

អគ្គលេខាលោក Nguyen Phu Trong មានគោលបំណងថា ដោយឈរលើគោលដៅ មនសិការនិងគោលមាគ៌ានយោបាយដ៏ត្រឹមត្រូវ ផ្នែកឃោសនា អប់រំត្រូវកសាងឲ្យបាននូវសាមគ្គីភាព ឯកភាពក្នុងបក្សទាំងមូលនិងការ ស្រុះចិត្តគំនិតក្នុងប្រជាជនទាំងមូល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ