18/05/2018 11:30 GMT+7 Email Print Like 0

អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត នៅរដ្ឋាធានីហាណូយ

នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានជួបសំ​ណេះ​សំណាលជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ Ba Dinh និង ខ័ណ្ណ Hoan Kiem រដ្ឋធានីហាណូយ។

យោបល់របស់អ្នកបោះឆ្នោតនៅក្នុងជំនួបនេះភាគច្រើនផ្តោតលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ និងមានភាពជាក់​ស្តែងជាមួយជីវភាពរស់នៅរបស់ប្រជាជន។  លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា យោបល់ទាំងនេះពិជាសំខាន់និងថ្លៃថ្នូរដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងទទួលខុសត្រូវខ្ពស់របស់អ្នកបោះឆ្នោតទាំងឡាយនោះ​ ដោយមានគោលបំណងកសាងបក្ស និងរដ្ឋឲ្យកាន់តែល្អប្រសើរ។ ទន្ទឹមនឹងនេះ លោក Nguyen Phu Trong ក៏​បាន​អះអាងថា យើងទាំងអស់គ្នាមិនត្រឹមតែប្រឆាំងនឹងអំពើពុករលួយប៉ុណ្ណោះទេ ថែមទាំង ប្រឆាំងនឹងការការខ្ជះខ្ជាយនិងអំពើរអវិជ្ជមានផ្សេងៗទៀតផង។ ក្រៅពីនោះ ការប្រឆាំងនឹង អំពើពុករលួយត្រូវតែគួបផ្សំជាមួយការអនុវត្តនូវសេចក្តីសម្រេចចិត្តផ្សេងៗរបស់មជ្ឈិមឲ្យបានព្រមៗគ្នាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ