26/04/2018 10:16 GMT+7 Email Print Like 0

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញចូលរួមពិធីរំលឹកខួប១០៥០ឆ្នាំនៃរដ្ឋ Dai Co Viet


 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញចូលរួមពិធី រំលឹកខួប១០៥០ឆ្នាំនៃរដ្ឋ Dai Co Viet

ពិធីរំលឹកខួបលើកទី១០៥០ ឆ្នាំនៃ​រដ្ឋ Dai Co Viet បានប្រារព្ធយ៉ាងមហោឡារិក​នាយប់​ថ្ងៃទី​២៤ខែមេសា​នៅ​មណ្ឌល​កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ​វប្បធម៌ទីក្រុងបុ​រាណ Hoa​ Lu នៅស្រុក Hoa Lu ខេត្ត​ Ninh​ Binh។ 

អញ្ជើញចូលរួម​ក្នុងពិធីមាន​វត្តមាន​អគ្គលេខា​បក្ស លោក Nguyen Phu Trong រួមទាំងថ្នាក់​ដឹ​ក​នាំរដ្ឋាភិបាល ក្រសួង ​ស្ថាប័នមជ្ឈឹម ខេត្ត Ninh Binh និងប្រជាជន​តំបន់​រាប់ពាន់​នាក់ផង​ដែរ​។
 
ក្នុងសន្ទរក​ថាបើកពិធីបុណ្យ លោកស្រី N​guyen Thi Thanh លេខាគណៈកម្មា​ធិ​ការ​បក្សខេត្ត Ninh​ Binh បានសង្កត់​ធ្ងន់​ទៅលើតួនាទី​របស់រដ្ឋ Dai Co Viet ព្រះគុណរ​បស់​ស្តេច Dinh Tien Hoang ក្នុងប្រវ​ត្តិ​សាស្ត្រ អភិវឌ្ឍន៍​ជាតិ​ក៏ដូចជារាល់ស្នាដៃរបស់កងទ័ព ​និងប្រជាជនខេ​ត្ត Ninh Binh ​ដែលទទួល​បានក្នុង​កិច្ចការ​ផ្លាស់ប្តូរ​ថ្មីដូ​ចសពថ្ងៃ។ ​លោកស្រី Nguyen Thi Tha​nh ឲ្យដឹងថា៖​ “ការដាក់ឈ្មោះរដ្ឋ D​ai Co Vie​t យក​កិត្តនាម​ជា Thai Binh ជា​សេច​ក្តីប្រកា​ស ​យ៉ាងរឹងមាំ​នៃស្មារតីឯករាជ្យជា​តិ ឯក​ភាព​ប្រទេស​ជាតិ ជានិមិត្ត​រូបឲ្យ​ឆន្ទៈ​មោះមុត​ ម្ចា​ស់ការរបស់ប្រទេសឯករាជ្យ​មួយ។​ កិត្តនាម Thai Bin​h ថែមទាំងបង្ហាញនូវ​បំណង​ ប្រាថ្នា​បាន​រស់នៅក្នុង​ភាព​សុខ​ដុមរមនា​ទៀត​ផង​”


ពិធីរំលឹក​ខួបលើទី១០៥០ឆ្នាំនៃរដ្ឋ​ Dai Co Viet ជាព្រឹត្តិការណ៍នយោបាយសំ ខា​ន់របស់ខេត្ត N​inh Binh ។​ នេះជាឱកាស​សំដៅរំលឹកឡើង​វិញប្រពៃណី​ប្រវត្តិសាស្ត្រ អះអាងតួនាទីនិងឋា​នៈរបស់រដ្ឋ Dai C​o Viet ក្នុងដំណាក់​កាលប្រវត្តិ​សាស្ត្រជា​តិ។ ទន្ទឹមជាមួយគ្នានោះ នេះ​ក៏ជាឱកាសដើម្បីខេត្ត Ni​nh Binh ​ផ្សព្វផ្សាយ​អំពីសក្កានុ​ភាព​ ទេសចរណ៍ តម្លៃប្រវត្តិសាស្ត្រ ​វប្បធម៌និងរមណីដ្ឋានរ​បស់ខេ​ត្តផ​ងដែរ​៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ