25/04/2018 10:16 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួល​ជួបជាមួយ​ប្រធាន​រដ្ឋ​សភា​ស្រីលង្កា​


អគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានរដ្ឋសភាស្រីលង្កា លោក Karu  Jayasuriya 

នាថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០១៨ នៅទីស្នាក់ការមជ្ឈឹមបក្ស​ អគ្គលេខាបក្ស លោក​ Nguyen Phu Trong អញ្ជើញ​ទទួល​ជួបជាមួយលោ​ក Karu Jayasuriya ប្រធានរដ្ឋសភាស្រី​ល​ង្កា មកសម្តែងការ​គួរ​សម។​
 
នៅក្នុងពិធីនេះលោក Nguyen Phu Trong បានអះអាងថា ​ដំណើរទស្សនកិច្ចនៅ វៀ​តណាម​របស់​ប្រធាន​រដ្ឋសភា​ស្រីលង្កាគឺ​មានអត្ថន័យសំខាន់ណាស់ ​រួមចំណែកធ្វើ ឲ្យស៊ីជម្រៅថែ​មទៀត​ ទំនាក់​ទំនង​សហប្រតិ​បត្តិការ​លើគ្រប់វិស័យ​ រវាងស្រីលង្កានិង​វៀ​ត​ណាម។​ លោកអគ្គលេខាបក្សបានស​ង្កត់ធ្ងន់ថា​ វៀតណាម​ជានិច្ច​កាល​ គោរ​ពនូវ ទំនាក់ទំនងជាមួយគណៈបក្សនយោបាយនា​នារបស់ស្រីលង្កា​ គាំទ្រ​លើការ​ដែល​ប្រ ទេស​ទាំងពីរ​បានបង្កើន​ទំនាក់ទំនង លើគ្រប់កាណាល់ ក្នុងនោះមានកាណាល់​បក្ស ​រដ្ឋា​​ភិបាល រដ្ឋសភានិង​កិច្ចការ​បរទេស​ផង​ដែរ​។
 
រីឯខ្លួនវិញ ប្រធា​នរដ្ឋសភាស្រីលង្កា លោ​ក Karu Jayasuriya បាន​ចាត់​ទុក​ថា ភាគីទាំងពីរ​នៅមាន​សក្កានុភាព​ជាច្រើន​សម្រាប់​សហប្រតិ បត្តិការ ជាពិសេសលើ វិ​ស័យទេសចរណ៍ អាកាសច​រណ៍ ជួប​ប្រាស្រ័យ ​ប្រ​ជាជន វប្បធម៌​ព្រះពុទ្ធ​។ ជាពិសេស ស្រីលង្កាមាន​បំណងចង់ឲ្យថ្នាក់ដឹកនាំនៃ​ប្រទេស​ទាំងពីរ ជម្រុញ​ឲ្យបានខ្លាំង​ក្លាថែម​ទៀត​ ទំនាក់ទំនង​មិត្តភាពជាប្រពៃណីយ៉ាងល្អប្រសើ​រ ដើម្បីផ​លប្រយោជន៍របស់ប្រ​ជា ជននៃ​ប្រទេស​ទាំងពី​រ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ