17/04/2018 09:49 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Ali Ardeshir Larijani


 អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Ali Ardeshir Larijani ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម

នាថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០១៨ ​នៅទីក្រុង​ហាណូយ អគ្គលេខាគណៈកម្មាធិការ​​មជ្ឈឹមបក្សកុម្មុយនិស្តវៀ​ត​ណាម លោក ​Nguyen Phu Trong បានអញ្ជើញទទួល​ជួបជាមួយប្រធានរដ្ឋសភា​សាធារណរដ្ឋ​អ៊ីស្លាមអ៊ីរ៉ង់ លោក Al​i Ardeshir Larijani ដែល​កំពុងបំពេញ​ទស្សនកិច្ចជាផ្លូវកា​រនៅវៀ​តណាម​។

ក្នុង​ជំនួបនេះ អគ្គលេខាបក្ស ​លោក Nguyen Phu Trong បានអះអាងថា​ បក្សនិង​រដ្ឋវៀត​ណាម​ជានិច្ចកាល គោរព​គោល​មាគ៌ាកិច្ចការបរទេ​សឯករាជ្យ ម្ចាស់ការ សន្តិភាព​ សហប្រតិបត្តិការនិងអភិ​វឌ្ឍន៍ ពហុ​បែប​ពហុភាគី​ក្នុងទំនាក់​កិច្ចការ​បរទេស ឈរលើមូលដ្ឋាននៃ​គោលការណ៍ជាសារវ័ន្តរបស់ច្បាប់​អន្តរ​ជាតិ មាន​អត្ថប្រយោជន៍​ទៅវិញទៅមក​ ជាពិសេសមានបំណ​ងជម្រុញទំនាក់ទំនង កិ​ច្ចសហប្រតិ​បត្តិការ​ជាមួយ​អ៊ីរ៉ង់។ លោក​អគ្គលេខាបក្ស​ Nguyen Phu Trong បានស្នើឲ្យភាគីទាំ​ងពី​រ ជម្រុញថែមទៀ​ត ទំនាក់​ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ និង​វប្បធម៌ឲ្យសមស្របជាមួយស​ក្កានុភាព​របស់ភាគី​ទាំងពី​រ រួមទាំង​រឹត​បន្តឹង​កិច្ច​សហប្រតិ​បត្តិការ​លើបណ្តាវេ​ទិកាតំបន់និង​អន្តរជាតិ​។
 
រីឯខ្លួនវិញ ប្រ​ធានរដ្ឋសភាអ៊ីរ៉ង់ លោ​ក Ali Ardeshir Lar​ijani បាន​អះអាង​នូវគោល​បំណង​និង​ការប្តេជ្ញា​ជម្រុញ​ទំនាក់​ទំន​ងមិត្តភាព កិច្ចសហ​ប្រតិបត្តិការរវាងរដ្ឋស​ភា រដ្ឋនិងប្រជាជននៃប្រ​ទេសទាំង​ពីរ អ៊ីរ៉ង់​និង​វៀត​ណាម​។ ប្រ​ធានរដ្ឋសភាអ៊ីរ៉​ង់ លោក Ali Ardeshir​ Larijani ស្នើឲ្យភាគីទាំងពី​រ បន្តពង្រីក​និង​ឆ្លៀត​យក​រាល់​ឱកាស​  សក្កានុភាព​ដ៏ធំធេង សម្រាប់ជម្រុញកិច្ចស​ហប្រតិបត្តិការនិងការអ​ភិវឌ្ឍនាពេលខាងមុខ​។
 
នាពេលរសៀលថ្ងៃដដែល នៅទី​ក្រុងហាណូយ ប្រធានគណៈកម្មការមជ្ឈឹ​ម រណសិរ្សមាតុភូមិវៀត​ណាម​ លោក Tran Thanh Man បានអញ្ជើញ​ទទួល​ជួបជាមួយប្រធានរដ្ឋសភាអ៊ី​រ៉ង់ លោក Ali Ardesh​ir Larijani ផងដែ​រ។ ក្នុង​ជំនួប​នេះ ភា​គីទាំងពីរបានឯកភាពបង្កើនកិច្ចស​ហប្រតិប​ត្តិការ ជាពិសេសលើវិស័យសេដ្ឋកិ​ច្ច ពាណិជ្ជកម្ម​ឲ្យសមស្រប​នឹងទំនាក់​ទំនងមិត្តភាព​ដ៏ល្អប្រសើររវាងប្រទេស​ទាំងពីរ ដើ​ម្បីផល​ប្រយោជន៍​រួមរប​ស់ប្រជាជន​នៃប្រ​ទេសនី​មួយៗ​៕

 

តាម VOV5 - ​វិទ្យុសម្លេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ