20/01/2018 11:21 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong ទទួល​ជួបប្រធាន​គណៈប្រតិភូ​ដែល​មក​ចូល​រួម​កិច្ច​ប្រជុំ​ APPF ២៦​

នៅទីនេះ អគ្គលេខាលោក​​ Nguyen Phu Trong អះអាង​ថា​វៀត​ណាម​ នឹងបន្តរក្សា​គោលមាគ៌ា​សន្តិភាព ឯករាជ្យ ​សហប្រតិបតិ្តការ​និងអភិវឌ្ឍន៍ ជាមិត្ត​របស់ប្រទេស​ទាំងអស់​និង​ជា​សមាជិក​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​សហគមន៍​អន្តរជាតិ​។


 អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបប្រធានគណៈប្រតិភូដែលមកចូលរួមកិច្ចប្រជុំ
APPF ២៦ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី១៩ ​ខែមករា ឆ្នាំ២​០១៨ នៅទីក្រុងហាណូយ អគ្គលេខា​បក្សកុម្មុយនីស្ត​​វៀត​ណាម លោក​ Nguyen Phu Trong បាន​អញ្ជើញ​​ទទួលជួប​សន្ទនា​ជាមួយប្រធាន​គណៈប្រតិភូ​នានា​ដែល​មកចូល​រួមកិច្ច​ប្រជុំ​វេទិកា​សភា​អាស៊ី​-ប៉ាស៊ីហ្វិក​លើកទី​២៦ (APPF ២៦)​។​

​នៅទី​នេះ អគ្គលេខាលោក Ng​uyen Phu Trong អះអា​ង​ថា វៀតណាមនឹងបន្តរក្សាគោល​មាគ៌ា​សន្តិភាព ឯករាជ្យ​ សហប្រតិបតិ្តការនិងអភិវឌ្ឍន៍ ជា​មិត្ត​របស់​ប្រទេស​ទាំង​អស់​និង​ជាសមាជិក​មានការ​ទទួល​ខុស​ត្រូវក្នុង​សហគមន៍​អន្តរជាតិ​។ លោក​អគ្គលេខាបានថ្លែងអំណរគុណជូន​ចំពោះប​ណ្ដាសភា រដ្ឋាភិបាល​និងប្រជាជន​នៃប្រទេសនា​នា ដែលបានគាំទ្រ ជួយឧប​ត្ថម្ភ សហការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយ​វៀតណាម​ក្នុងប៉ុន្មានឆ្នាំ​កន្លងទៅ ព្រមទាំងសំដែងគោល​បំណងបន្ត​បង្កើន​ថែមទៀត​នូវ​ទំនាក់​ទំនង​មិត្តភាព​និង​កិច្ច​សហប្រតិបតិ្ត​ការជាមួយ​ប្រទេសទាំងឡាយនាពេលខាងមុ​ខផងដែរ៕ ​

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ