25/10/2017 10:04 GMT+7 Email Print Like 0

អគ្គលេខាបក្ស Nguyen Phu Trong និងនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួល​ជួប​ជាមួយ​ឧបនាយក​រដ្ឋមន្ត្រី​ឡាវ​

នារៀលថ្ងៃទី​២៤ ខែតុលា ឆ្នាំ២០១៧ ​នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខា​គណៈកម្មាធិ ការ​មជ្ឈឹម​បក្ស​កុម្មុយ​និស្ត​​វៀតណាម លោក Nguyen Phu Trong  បានអញ្ជើញទ​ទួលជួបជា​មួយ​ឧបនាយករដ្ឋមន្ត្រី ឡាវ លោក​ Sonexay Siphandone និងគណៈប្រតិភូជាន់ខ្ពស់​រដ្ឋាភិ​បាល​ឡាវ ដែលកំពុងបំពេញ​ទស្សនកិច្ច​ការ ងារ​នៅ​វៀត​ណាម​។ 


 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីឡាវ លោក   Sonexay Siphandone

នៅក្នុងជំនួប​នេះ ឧបនាយករដ្ឋមន្ត្រី​ឡាវបានអះអាងថា ​រដ្ឋាភិ​បាល​ឡាវ​នឹង​រួមសហការ​ជាមួយ​រដ្ឋាភិបាល​វៀត​ណាម ​បញ្ជាណែនាំឲ្យក្រសួងស្ថាប័ន នានា ​អនុវត្តប្រកប​ដោយជោគជ័យរាល់កិ​ច្ច​ព្រម​ព្រៀង រវាង​ថ្នាក់​ដឹកនាំ​នៃ​បក្ស​ទាំង​ពីរ ​និងរដ្ឋទាំងពីរ។ ​រីឯខ្លួនវិញ លោក Nguyen​ Phu Trong បានស្នើឲ្យរ​ដ្ឋាភិបាល ​នៃ​ប្រទេស​ទាំង​ពីរ រួម​សហ ការ​បញ្ជាណែនាំឲ្យក្រសួងស្ថាប័ននានា​ អនុវត្ត​ប្រកប ដោយជោគ​ជ័យ​រាល់​សេចក្តី​ថ្លែង​ការណ៍​រួម​វៀត​ណាម​-​ឡាវ រាល់កិច្ចព្រមព្រៀង ជា​ន់ខ្ពស់រវាងថ្នាក់ដឹកនាំបក្សទាំងពី​រ រដ្ឋទាំងពីរ។ ​ទន្ទឹម​ជាមួយគ្នានោះ សកម្ម​និង​ម្ចាស់ការ​ត្រៀម​រៀប​ចំ​ឲ្យកិច្ច​ប្រជុំលើក​ទី​៤០ នៃគណៈ កម្មាធិការអន្តរ​រដ្ឋាភិបាល វៀតណាម-​ឡាវ ជា​ពិសេស បន្ត​រួម​សហការ​រៀប​ចំយ៉ាងល្អរាល់សកម្ម​ភាព​នៃឆ្នាំ សាមគ្គីភាព មិត្តភា​ពវៀតណាម-ឡាវផងដែរ។


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone

នារសៀលថ្ងៃដដែល​ អញ្ជើញថ្លែងមតិនៅក្នុងជំនួបទ​ទួលជួប ជាមួយឧបនាយក​រដ្ឋមន្ត្រីឡាវ លោក​ Sonexay Siphandone នាយក​រដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Xuan Phuc បា​នចាត់ទុក​ថា ប្រទេស​ទាំង​ពីរ គប្បី​ជម្រុញកិច្ច​សហប្រតិបត្តិ​ការ​លើបណ្តាគំរោងការ​វិនិយោគ ក្នុងនោះមានគំរោងការទុកឲ្យភាគីឡាវ ធ្វើ​អាជីវកម្ម កំពង់​ផែ Vung Ang របស់វៀតណាម។ នាយករដ្ឋ​មន្ត្រីវៀតណាមក៏បានស្នើ​ឲ្យភាគី​ ទាំង​ពីរ រឹត​បន្តឹង​កិច្ច​សហប្រតិបត្តិការ​ ដើម្បីអនុវ​ត្តយ៉ាងឆា​ប់ៗ បណ្តាគម្រោង ពាក់ព័ន្ធដ​ល់មូលដ្ឋានហេដ្ឋារចនា​សម្ព័ន្ធ ធ្វើអាជីវម្ម​ផល​រ៉ែនិង​គម្រោងការ​សហប្រ​តិបត្តិការ​ដទៃទៀត​ផង​ដែរ៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ