15/05/2016 13:10 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបជាមួយគណៈប្រតិភូបក្សកុម្មុយនិស្តចិន

នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយ និស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយ លោក Han Zheng សមាជិកការិយាល័យនយោបាយនិងជាលេ​ខា​គណៈ កម្មាធិការបក្សទីក្រុង Shanghai ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។​ នៅក្នុងជំនួបនេះលោក Nguyen Phu Trong មានបំណងថា តាមរយៈ ដំណើរទស្សនកិច្ចនេះរបស់លោក Han Zheng ទំនាក់ទំនងសហប្រតិបត្តិការរវាង ទីក្រុង Shanghai និងទីក្រុងហូជីមិញរួមទាំងតំបន់នានារបស់វៀតណាម នឹងបន្ត​ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមយកចិត្តទុកដាក់ជានិច្ចការរក្សាទំនាក់ទំនងអ្នកជិតខាងមិត្តភាពជាមួយចិន និងស្នើរឲ្យភាគី​ទាំងពីរអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវមនសិការរួម ដែលថ្នាក់ដឹកនាំបក្សទាំងពីរ រដ្ឋទាំងពីរបានព្រមព្រៀងរួមទាំងជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទៀតផង។


អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញ
ទទួលជួបជាមួយ លោក Han Zheng សមាជិកការិយាល័យនយោបាយ
និងជាលេខាគណៈ កម្មាធិការបក្សទីក្រុងShanghai
រីឯខ្លួនវិញ លោក Han Zheng បានអះអាងថាបក្ស រដ្ឋនិងប្រជាជនចិនជានិច្ចកាលយកចិត្តទុកដាក់និងមានបំណងអភិវឌ្ឍន៍ទំនាក់ទំនងអ្នកជិតខាងមិត្តភាព ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាម ព្រមទាំងសន្យាថា ជម្រុញទំ នាក់ទំនងកិច្ចសហប្រតិបត្តិការរវាងទីក្រុង Sanghai ជាមួយតំបន់នានារបស់វៀតណាម ឲ្យមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងកាន់តែស៊ីជម្រៅថែមទៀតនាពេលខាងមុខ។

មុននោះ លោក Han Zheng បានអញ្ជើញជួបសម្តែងការគួរសមជាមួយ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម​ លោក Vuong Dinh Hue និងជួប ពិភាគ្សាការងារជាមួយលោក Hoang Trung Hai លេខាគណៈ​កម្មាធិការ​​បក្សទី ក្រុងហាណូយផងដែរ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ