19/04/2016 09:57 GMT+7 Email Print Like 0

អគ្គលេខាបក្ស Nguyen Phu Trong ធ្វើ​អធិបតី​ភាព​កិច្ច​ប្រជុំ​អចិន្ត្រៃយ៍​​គណៈ​កម្មាធិការ​មជ្ឈឹម​


អគ្គលេខាបក្ស Nguyen Phu Trong ធ្វើជាអធិបតីភាពកិច្ចប្រជុំអចិន្ត្រៃយ៍ គណៈកម្មាធិការមជ្ឈឹមបង្ការប្រឆាំងអំពើពុករលួយ (រូបថតៈ baomoi)

នាព្រឹកថ្ងៃទី១៨ ខែ​មេសា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អចិន្ត្រៃយ៍​គណៈកម្មាធិការ​មជ្ឈឹម ​ទទួល​បន្ទុក​ការងារ​បង្កា​រ​ប្រ​ឆាំង​អំពើពុក​រលួយ​បាន​រៀប​ចំកិច្ច​ប្រជុំ ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស និងជា​ប្រធាន​គណៈ​កម្មាធិការ​បញ្ជាណែ​នាំ​លោក Nguyen Phu Trong។ នៅទីនេះ អង្គប្រជុំបានប្រមូលផ្តុំពិភាក្សា និងផ្តល់​មតិ​ទៅ​លើ​បញ្ហា​មួយចំនួន ក្នុង​នោះមាន​របាយការណ៍ ស្តីពីដំណើការ ការលំបាក​និង​ការជំពាក់​ជំពិន ព្រម​ទាំង​ស្នើ​ដោះ​ស្រាយ​​រឿង​ក្តីធ្ងន់​ធ្ងរ​មួយ​ចំនួន​ក្រោម ការបញ្ជាណែនាំរបស់គណៈកម្មាធិការបញ្ជាណែនាំទទួលបន្ទុកការងារបង្ការ ​ឆាំង​អំពើពុករលួយនេះ។

​ថ្លែងមតិបញ្ចប់កិច្ចប្រជុំនេះ លោក Nguyen Phu Trong បានសំណូមពរ ស្ថាប័នមានសមត្ថកិច្ចនានា បន្ត​ជម្រុញ​ល្បឿន​នៃការ​ស៊ើប​អង្កេត​លើរឿង​ ក្តីធ្ងន់​ធ្ងរ​ធានាឲ្យត្រឹមត្រូវតាមច្បាប់៕

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ