22/01/2015 14:00 GMT+7 Email Print Like 0

អគ្គលេខាបានទទួលជួបសន្ទនាគណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តឡាវ


អគ្គលេខាលោក Nguyen Phu Trong បាន​ទទួល​ជួប​សន្ទនា​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​គណៈ​កម្មា​ធិការ​មជ្ឈឹម​បក្ស​ប្រជា​ជន​បដិវត្តឡាវ (vietnamplus.vn)

ទទួល​​សេចក្តីអញ្ចើញ​របស់គណៈ​កម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​​គណៈប្រតិភូ​​ម​​ជ្ឈឹម​​បក្ស​​ប្រជា​ជន​បដិ​វត្តន៍​​ឡាវ​​ដឹក​នាំដោយ​​ប្រធាន​គណៈ​​កម្មាធិ​ការ​​មជ្ឈឹម​​លោក ​Chansy​ Phosikham បាន​​​មក​​បំពេញ​​ទស្សន​កិច្ច​​​​នៅវៀត​​ណាម​ចាប់​ពីថ្ងៃ​​ទី២១​ដល់​ថ្ងៃទី​២៤​ខែមករា​​ឆ្នាំ២០១៥​។ នា​រ​សៀលថ្ងៃ​​ទី២១ខែ​មករា​ឆ្នាំ​២០១៥​ នៅ​ទីស្ដី​ការ​មជ្ឈឹម​បក្ស អគ្គលេ​ខាលោក Nguyen Phu Trong បានជួប​សន្ទនា​​គណៈ​ប្រតិភូ។ លោក​អគ្គលេខា​​មាន​បំណង​​ថា នា​ពេល​ខាង​មុខ​ គណៈកម្មាធិការ​មជ្ឈឹម​នៃបក្ស​ទាំងពីរ​បន្តស​ហ​ការ​ជិត​ស្និទ្ធ​​បង្កើន​​ការផ្លាស់​​ប្តូរ​​រាល់​​បញ្ហា​ទ្រឹស្តី​និងជាក់​ស្ដែង​បទ​ពិសោធន៍​​ក្នុងការងារកសាងបក្ស​ការងារកម្មា​ភិបាល​​ជាដើម។​ 

នា​ថ្ងៃ​ដ​ដែល គណៈ​ប្រតិភូ​ជាន់​ខ្ពស់គណៈ​កម្មាធិ​ការមជ្ឈឹម​បក្ស​កុម្មុយនីស្តវៀត​ណាម​ដឹក​នាំដោយ​លោក To Huy Rua​ ​ប្រធាន​គណៈកម្មាធិការ​មជ្ឈឹមបាន​ជួបចរចារ​ជាមួយគណៈ​ប្រតិភូគណៈ​​កម្មា​ធិការ​មជ្ឈឹម​បក្ស​​ប្រ​ជា​ជ​ន​បដិ​​​វត្តន៍​​ឡាវ​​។​ភាគីទាំ​ងពីរបាន​ផ្លាស់ប្តូរ​បទពិសោធន៍​អំពីការងារ​ចាត់តាំង​កសាង​បក្ស​​ដែល​ភាគី​​ទាំង​​ពីរ​​​យក​ចិត្ត​​​ទុក​ដាក់​និង​វិធាន​ការ​​ជាក់​ស្ដែងលាត​ត្រដាង​អនុវត្ត​កិច្ចព្រមព្រៀង​សហប្រតិ​បត្តិការ​​រវាង​គណៈ​​កម្មា​​ធិការ​ទាំង​​​ពីរ​រួម​ចំណែក​នាំ​ទំនាក់​ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវកាន់​តែអភិវឌ្ឍន៍​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ