03/09/2021 12:45 GMT+7 Email Print Like 0

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញអុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

លោកអគ្គលេខាបក្ស Nguyen Phu Trong អុជធូប គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ (រូបថត៖ កាសែត ប្រជាជន)


លោកអគ្គលេខាបក្ស Nguyen Phu Trong និងគណៈ ប្រតិភូបានគោរពអុជធូប សម្ដែងការដឹងគុណឥតកោះត្រើយចំពោះលោកប្រធាន ហូជីមិញដ៏ខ្ពង់ខ្ពស់ ដែលជា អគ្គមគ្គុទេសដ៏ឆ្នើមបំផុតរបស់បក្សនិងប្រជាជន ជាលោកគ្រូដ៏មហិមាររបស់បដិវត្តន៍ វៀតណាម ជាវីរៈបុរសរំដោះជាតិ និងឥស្សរៈជនវប្បធម៌ពិភពលោកដ៏ល្បីល្បាញ។

ក្នុងឱកាសរំលឹកខួប ៧៦ ឆ្នាំនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិទី២ កញ្ញា នោះ នាព្រឹកថ្ងៃទី២ ខែកញ្ញា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញមក អុជធូប គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ៦៧នៅក្នុងមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជិមិញ ស្ថិតក្នុងបរិវេណ វិមានប្រធានរដ្ឋ។ អមដំណើរលោកអគ្គលេខាបក្ស មានវត្តមានតំណាងអចិន្រ្តៃយ៍ គណៈលេខាលោក Vo Van Thuong និងប្រធានខុទ្ទកាល័យមជ្ឈឹមលោក Le Minh Hung។

លោកអគ្គលេខាបក្ស Nguyen Phu Trong និងគណៈប្រតិភូបានគោរពអុជធូប សម្ដែងការដឹងគុណឥតកោះត្រើយចំពោះលោកប្រធានហូជីមិញដ៏ខ្ពង់ខ្ពស់ ដែលជាអគ្គមគ្គុទេសដ៏ឆ្នើមបំផុតរបស់បក្សនិងប្រជាជន ជាលោកគ្រូដ៏មហិមាររបស់បដិវត្តន៍ វៀតណាម ជាវីរៈបុរសរំដោះជាតិ និងឥស្សរៈជនវប្បធម៌ពិភពលោកដ៏ល្បីល្បាញ។

ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃមណ្ឌលកេរ្តិ៍ដំណែលលោក ប្រធានហូជីមិញ លោកអគ្គលេខាបក្សបានសម្ដែងបំណងថា កម្មាភិបាល បុគ្គលិក ទាំងអស់នៅទីនេះអាចយល់ឃើញយ៉ាងច្បាស់នូវកិត្តិយសនិងការទទួលខុសត្រូវនៅពេលធ្វើការនៅទីនេះ ហើយខិតខំប្រឹងប្រែងបំពេញការងារឲ្យកាន់តែល្អប្រសើរជាង ដោយឧទ្ទេសនាមយ៉ាងគ្រប់គ្រាន់ពីសតិអារម្មណ៍ ប្រាជ្ញា មនោសញ្ចេតនា លក្ខណៈ សម្បត្តិ ឆាកជីវិតនិងអាជីពរបស់លោកប្រធានហូជីមិញសម្រាប់ប្រជាជនក្នុងស្រុក និងមិត្តភក្តិតអន្តរជាតិនៅពេលគេមកទស្សនាមណ្ឌលកេរ្តិ៍ដំណែលនេះម្ដងៗ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ