02/11/2019 07:21 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើជាអធិ បតីនៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយ


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ធ្វើជាអធិបតីក្នុងកិច្ចប្រជុំការិយាល័យនយោបាយកាលពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៩ (រូបថត៖ TTXVN)
 

គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការងារប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ បាន​ប្រកាន់​យ៉ាង​ខ្ជាប់​ខ្ជួន​និង​ប្ដូរផ្ដាច់​ក្នុង​ការធ្វើសេនាធិការ ការបញ្ជាណែនាំអោយដោះស្រាយការលំបាក ការជំពាក់ជំពិន ជំរុញដំណើរ ការ​ស៊ើប​​អង្កេត យកមកកាត់ទោសបណ្ដារឿងក្ដីអំពើពុករលួយដ៏ធ្ងន់ធ្ងរនិងស្មុគ ស្មាញដែល​ត្រូវបាន​សាធារណៈ​មតិ​សង្គម​យកចិត្តទុកដាក់។ 
 
នាថ្ងៃទី១ ​ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញធ្វើជាអធិបតីនៅ ក្នុងកិច្ចប្រជុំការិយាល័យនយោបាយ ផ្ដល់មតិស្ដីពី​គម្រោង​ធ្វើ​វិសោធន​កម្ម​បំពេញ ​បន្ថែមបទបញ្ញត្តលេខ១៦៣-QĐ/T​W កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២​០១៣​ របស់ ការិយា​ល័យ​នយោបាយ​នីតិកាលទី១១ស្ដីពីមុខងារ ភារកិច្ច អំណាច របៀបធ្វើ ការ និងទំនាក់ទំនង​ការ​ងារ​របស់​គណៈ​កម្មាធិ​ការ​មជ្ឈឹមទទួលបន្ទុកការងារ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងគម្រោងធ្វើវិសោធនកម្ម បំពេញ​បន្ថែម​ សេចក្ដីសម្រេចចិត្តលេខ១៥៩-QĐ/TW កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ របស់ ការិយា​ល័យ​នយោបាយ​នីតិកាលទី​១១ស្ដីពីមុខងារ ភារកិច្ច ការចាត់តាំងក្បាល ម៉ាស៊ីនរបស់គណៈកិច្ចការនយោបាយផ្ទៃក្នុងមជ្ឈឹម។
 
ថ្លែងនៅ​ទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានអះអាងថា ក្រោយរយៈ ពេល៦ឆ្នាំអនុវត្ត​សេចក្ដី​សម្រេច​ចិត្ត​លេខ​១៥៩របស់ការិយាល័យនយោបាយមក គណៈកិច្ចការនយោបាយផ្ទៃក្នុងមជ្ឈឹមបានស្រាវជ្រាវ ធ្វើ​សេនាធិការ​ លើកឡើង គោលជំហរ ទស្សនៈ និងទិសដៅធំៗជាច្រើនរបស់បក្សស្ដីពីកិច្ចការនយោបាយ ផ្ទៃក្នុង។ ទន្ទឹម​នឹង​នោះ គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការងារប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ បានប្រកាន់​យ៉ាង​ខ្ជាប់​ខ្ជួននិងប្ដូរផ្ដាច់ក្នុងការធ្វើសេនាធិការ ការបញ្ជាណែនាំអោយដោះស្រាយការលំបាក ការជំពាក់ជំពិន ជំរុញ​ដំណើរ ការស៊ើបអង្កេត យកមកកាត់ទោសបណ្ដារឿងក្ដីអំពើពុករលួយដ៏ធ្ងន់ធ្ងរនិងស្មុគ ស្មាញដែល​ត្រូវបាន​សាធារណៈ​មតិសង្គមយកចិត្តទុកដាក់។ លោកអគ្គលេខា បក្ស ប្រធានរដ្ឋបានអះអាងថា គណៈកម្មា​ធិការ​មជ្ឈឹម​ទទួលបន្ទុកការងារប្រយុទ្ធ ប្រឆាំងអំពើពុករលួយនិង​គណៈកិច្ចការ​នយោបាយ​ផ្ទៃក្នុង​មជ្ឈឹម​បាន​រួម​ចំណែក​ ដ៏សំខាន់ទៅក្នុងការងារកសាង ពង្រឹងបក្ស កិច្ចការនយោបាយផ្ទៃក្នុង ការងារ ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុក​រលួយ តាមនោះពង្រឹងជំនឿជឿជាក់របស់ប្រជាជន​ ចំពោះបក្សនិ​ងរ​ដ្ឋ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ