29/08/2019 11:26 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានទទួលជួបជាមួយនាយករដ្ឋមន្រ្តី ម៉ាឡេស៊ីលោក Mahathir Mohamad


 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad 
 

នាព្រឹក​ថ្ងៃទី២៨ ខែសីហា  ឆ្នាំ២០១៩ នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅវៀតណាម។

ក្នុង​ជំនួបនេះ  លោក Nguyen Phu Trong  បានថ្លែងអំណរគុណចំពោះមនោសញ្ចេត នារបស់​នាយក​រដ្ឋ​មន្រ្តី​ម៉ាឡេស៊ី​ លោក Mahathir Mohamad សម្រាប់វៀតណាម និងវាយតម្លៃខ្ពស់ ចំពោះការ​អភិវឌ្ឍន៍​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នាពេល​បច្ចុប្បន្ន​នេះ។ លោក Nguyen Phu T​rong ក៏បាន​បញ្ជាក់​ពីគោល​នយោបាយ​ឥត​ងាក​រ៉េរបស់​ វៀ​តណាមក្នុងការយកចិត្តទុក​ដាក់ពិសេស ​លើការពង្រឹង​និង​ពង្រីក​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ម៉ាឡេស៊ី​ ព្រមទាំងអបអរសាទរនូវល​ទ្ធផល​ទទួល បានពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្រ្តី និ​ងស្នើឱ្យ​ភាគីទាំង​ពីរ ជំរុ​ញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​ ជាពិសេសលើវិស័យដែលមានសក្តា​នុពល​ ដូចជា៖ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម វិនិ យោគនិងជួបប្រាស្រ័​យរវាងប្រជាជននិងប្រជា​ជន​ ក៏ដូចជា ក្នុងក្រប​ខ័ណ្ឌ​វេទិកា​អាស៊ាន​ តំបន់និងអន្ត​រជាតិ ដើម្បីសន្តិភាព ស្ថិរ​ភាព​ កិច្ចសហប្រតិបត្តិការ​និង​ការ​អភិវឌ្ឍ​នៅក្នុង​តំបន់​និង​ពិភពលោក​។
 
រីឯខ្លួនវិញ ​នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad បានជូនដំណឹងដល់អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀត​ណាម​ អំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយនាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដែលក្នុង​នោះ​ ភាគីទាំង​ពីរបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិ​បត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច ​ពាណិជ្ជកម្ម​ទ្វេ ភាគី និងការសម្រប​សម្រួល​ប្រកប​ដោយ​ប្រសិទ្ធភាព​​ នៅវេទិកាតំបន់​និង​អន្តរជាតិ​ជាពិសេស​នៅក្នុង​អាស៊ាន​តែម្ត​ង​។ លោកនាយករដ្ឋមន្រ្តី Mahathir​ ​Mohamad បានសង្កត់ធ្ងន់ថា ប្រទេសទាំ​ងពីរ​មាន​ភាព​ស្រ​ដៀង​គ្នាជា​ច្រើន​ ​មាន​តួនាទីនិងទីតាំងសំខាន់នៅក្នុងតំបន់ ហើយចាំបាច់​ត្រូវសហការជាមួយគ្នា​​យ៉ាង​ជិតស្និទ្ធ ទាំងប​ញ្ហា​​ទ្វេភាគី​និងពហុភាគី ក្នុងនោះមានទាំងបញ្ហាសមុ​ទ្រខាងកើត ដើម្បីចូលរួម​ចំណែក​ក្នុងកា​រធានា​សន្តិភា​ព ស្ថិរ​ភាពនិង​កិច្ចសហប្រតិ​បត្តិការក្នុង​តំបន់​ក៏ដូច​ជាក្នុងការ​កសាង​សហគមន៍​អាស៊ាន​មួយ​សាមគ្គី​ភាព​និង​រឹង​មាំ​។ លោករូបនេះក៏បានសម្តែងនូវគោលបំណង ចង់ជំរុញថែមទៀត នូវកិច្ច​សហប្រតិ​បត្តិការ​គ្រប់​ជ្រុង​ជ្រោយ​  ដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិ​សេស​គណៈ​ប្រតិភូ​ជាន់​ខ្ពស់និង​ការជួបប្រាស្រ័យ​រវាង​ប្រជាជន​និង​ប្រជា​ជន ដើម្បីរៀនសូត្រនិង​ពិគ្រោះយោបល់អំពីបទពិសោធន៍ ភាពជាអ្នកដឹក​នាំនិង​ការគ្រប់​គ្រង​ប្រទេស​រួម​ទាំងការប្រយុទ្ធប្រឆាំង នឹង​អំពើ​ពុករលួយតែម្ត​ង៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ