12/02/2019 10:43 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទៅសួរ សុខទុក្ខនិងជូនពរឆ្នាំថ្មីនៅខេត្ត Yen Bai

នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីចំពោះបក្សភាគ អាជ្ញាធរ និងប្រជាជនខេត្ត Yen Bai ភាគខាងជើងវៀតណាម។


អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញចូលរួមពិធីបំផុស "បុណ្យតេតដាំដើមឈើ ដឹងគុណលោកអ៊ុំហូជានិច្ច" នៅខេត្ត Yen Bai (រូបថត៖ VOV)

សម្ដែងនូវការចាប់ អារម្មណ៍ចំពោះការអភិវឌ្ឍនៃខេត្ត Yen Bai លោក Nguyen Phu Trong បានចែករំលែកថា ខ្លួន​លោកផ្ទាល់ធ្លាប់បានទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Yen Bai ជាច្រើនលើកច្រើនសារ ហើយបានឃើញការលំបាកលំបិនរបស់ប្រជាជននៅទីនេះ។ ប៉ុន្តែ នាសព្វថ្ងៃ មុខមាត់ទីក្រុងនិងជនបទមានការផ្លាស់ប្ដូរថ្មីគួរអោយកត់សម្គាល់។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសម្ដែងនូវការជឿជាក់ថា ដោយឈរលើគ្រឹះស្ថានដែលមានស្រាប់ជាមួយការជួយឧបត្ថម្ភរបស់មជ្ឈឹមគឺខេត្ត Yen Bai នឹងមានការរីកចម្រើនយ៉ាងខ្លាំងក្លានាពេលខាងមុខជាពុំខាន។

ក្នុងឱកាសនេះដែរ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានអញ្ជើញទៅសួរសុខទុក្ខនិងប្រគល់អំណោយជូនគ្រួសារក្រីក្រនិងគ្រួសារ គោលនយោបាយមួយចំនួននៅតំបន់ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ