02/02/2019 10:41 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក​ Nguyen Phu Trong អញ្ជើញ​អុជធូបទៀន ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

ក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ ត្រៀមរៀបចំទទួលអំណរបុណ្យតេតប្រពៃណីជាតិនិងរំលឹកខួបលើកទី ៨៩ ទិវាបង្កើតបក្ស (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០១៩) នោះ នាព្រឹកថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០១៩ (ពោលគឺថ្ងៃទី ២៧ ខែ ១២ តាមច័ន្ទគតិឆ្នាំចរ សំរឹទ្ធស័ក) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទៅអុជធូបទៀន ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៦៧ មណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញ នៅវិមានប្រធានរដ្ឋ។ អមដំណើរ លោក Nguyen Phu Trong មានវត្តមាន លោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយអចិន្ត្រៃយ៍គណៈលេខា និងលោក Nguyen Van Nen លេខាមជ្ឈឹមបក្ស នាយខុទ្ទកាល័យមជ្ឈឹមរង។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញអុជធូបទៀន ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថត៖ TTXVN)

ក្នុងបរិយាកាសដ៏អធិកអធមនេះ  អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញ​អុជ​ធូបទៀន ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ អគ្គមគ្គុទេសជាទីគោរពស្រឡាញ់របស់ប្រជាជាតិ​វៀត​ណាម​។ អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Phu Trong បានសង្គត់ធ្ងន់ថា ចូលទស្សនាមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញមិនត្រឹមតែជាការទស្សនា ទេសចរណ៍ ប៉ុណ្ណោះទេ ថែមទាំងដើម្បីសិក្សារៀនសូត្រ និងធ្វើតាមលោកប្រធានហូជីមិញទៀតផង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឲ្យកម្មាភិបាល និងបុគ្គលិកនៅមណ្ឌលកេរ្តិ៍ដំណែលនេះ ជានិច្ចកាលសាមគ្គីគ្នា ដើប្បីបំពេញការងារផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ