28/01/2019 11:10 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញចូលរួមកម្មវិធីនិទាឃរដូវនៅស្រុកកំណើត


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមនិងលោកជំទាវ អញ្ជើញចូលរួមក្នុងកម្មវិធី និទាឃរដូវស្រុកកំណើត ២០១៩ (រូបថតៈ TTXVN) 

 នាយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយបានប្រារព្ធនូវកម្មវិធីនិទាឃរដូវនៅស្រុកកំណើត ឆ្នាំ ២០១៩​ សម្រាប់អាណិកជនដែលវិ​លត្រ​ឡប់​មកមាតុប្រទេស​ទទួលបុណ្យតេត​ប្រពៃណី។
 
អញ្ជើញថ្លែង​មតិនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអះអាងថា: សម្រាប់​ប្រទេស​ជាតិ បងប្អូនអាណិកជននៅគ្រប់ទិសទីទូទាំងពិភ​ពលោក ជានិច្ចកាល ជាផ្នែក​សាច់​ស្រស់ ឈាម​ស្រស់​មួយរបស់មាតុប្រទេស ដែ​លមិនអាច​កាត់ផ្តាច់ចេញបានឡើយ​៖ “រាល់​ការ​រួម​ចំណែក​គួរ​ជាទី​មោទនៈ​ របស់ បងប្អូន​អាណិកជនចំពោះស្រុកកំណើតនៃមាតុ​ប្រទេស​នេះ បានមកពីភាព​ស្នេហា​ជាតិ​របស់​កុល​បុត្រ​ កុ​លធីតាវៀតណាម  ជាប្រពៃណីដ៏មានតម្លៃ​របស់ប្រជាជនវៀ​ត​ណាម​។ ។ បក្ស រដ្ឋនិង​ប្រជាជន​តែងតែ​មានមនោសញ្ចេតនា និង​ការយោគយល់​យ៉ាង​ជ្រាល​ជ្រៅចំពោះ​បងប្អូន​អាណិក​ជន​ដែល​ឃ្លាត​ឆ្ងាយ​ពីស្រុក​កំណើត​ ដោយបានចែក រំលែករាល់ការ​លំបាកក្នុងជីវភាពរស់នៅ ព្រ​មទាំង​ជឿជាក់​ថា  ទោះបីជា​នៅឯទីណា​ក៏ដោយ​ ប្រជាជ​នវៀតណាម​នៅរក្សាបានពាក្យទូន្មានថា “ទឹក​មានប្រភព ដើមឈើមានឫសគល់ ​ទោះបី​នៅ​ឆ្ងាយ ក៏មិ​នអាចភ្លេចបានប្រភពដើ​មរបស់ខ្លួន” ។ នោះគឺ ជាគោលគំនិតនៃ​ “សាមគ្គី​ សាមគ្គី មហា​សាមគ្គី​​ ជោគជ័​យ ជោគជ័យ មហាជោគ ជ័យ” របស់លោកប្រធានហូជីមិញ​ផងដែរ​”។ នេះបើ​យោង​តាម​ប្រសាសន៍​​របស់​អគ្គលេខាបក្ស​ ប្រធានរដ្ឋ​ លោក​ Nguyen Phu Trong។

 

 
 កម្មវិធីសិល្បៈ អបអរសាទរនិទាឃរដូវស្រុកកំំណើត ២០១៩ (រូបថតៈ TTXVN) 

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានជឿជាក់ថា ជាមួយ​នឹង​លទ្ធផល​ដែល​សម្រេច​បាន​នោះ នឹងរួម​ចំណែក​បង្កើត​គ្រឹះដ៏រឹងមាំ​មួយ​សម្រាប់​​ការពង្រឹង​ជំ​នឿទុ​ក​ចិត្ត  សេចក្តី​ស្នេហារ​ជាតិ​របស់​អាណិក​ជន  ដើម្បីបន្តរួម ដៃកសា​ងអនាគតប្រទេសវៀតណាម ​“ប្រជា​ជន​មាន ប្រទេសជាតិ​ខ្លាំងមាំមួ​ន ប្រជាធិបតេយ្យ ​យុត្តិធម៌និង​អរិយ្យធម៌”៕ ​
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ