អគ្គលេខាបក្សកុម្មុនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាម៉ុងហ្គោលី
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាម៉ុងហ្គោលី
លោក Miyegombo Enkhbold (រូបថតៈ TTXVN)
នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាម៉ុងហ្គោលី Miyegombo Enkhbold ដែលកំពុងបំពេញទស្សនកិច្ចជាសផ្លូវកានៅវៀតណាម។
ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះ អាងថា វៀតណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងសហប្រតិ បត្តិការមិត្តភាពជាប្រពៃណីជាមួយម៉ុងហ្គោលី និងចាត់ទុកនេះជាទ្រព្យសម្បត្តិដ៏ពិសិដ្ឋរបស់ប្រជាជននៃប្រទេសទាំងពីរ។លោកអគ្គលេខាបក្ស បានស្នើឲ្យរដ្ឋសភានៃប្រទេសទាំងពីរបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងបង្កើនការចែករំលែកបទពិសោធន៍ផងដែរ។
រីឯប្រធានរដ្ឋសភាម៉ុងហ្គោលីបានសង្កត់ធ្ងន់ថា ម៉ុងហ្គោលីផ្តោតសំខាន់ទៅលើទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីជាមួយ វៀតណាម ព្រមទាំងអះអាងថា នាពេលខាងមុខ ប្រទេសទាំងពីរគប្បីជម្រុញទំនាក់ទំនងនេះឲ្យឡើងកំពស់ថ្មី ដើម្បីផលប្រយោជន៍របស់ប្រ ជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុង តំបន់និងលើពិភពលោក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម