អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញចូលរួមសម័យប្រជុំលើកទី៤ ក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹម
អគ្គលេខាលោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ ក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹមវៀតណាម បានដំណើរការសម័យប្រជុំលើកទី៤ ដោយមានការចូលរួមរបស់អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong។ ក្នុងសម័យប្រជុំលើកនេះ ក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹមបានលើកឡើងដំណោះស្រាយមួយចំនួន រួមចំណែកជំរុញ លើកកំពស់ប្រសិទ្ធភាពការងារទ្រឹស្ដីនៅវៀតណាម ក្នុងកាលៈទេសៈសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ធ្វើសមាហរណកម្មអន្តរជាតិនិងបដិវត្តន៍ឧស្សាហ កម្ម៤.០ ដើម្បីបន្តនាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងលឿននិងនិរន្តរភាព។
អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំនេះ អគ្គលេខាលោក Nguyen Phu Trong សង្កត់ធ្ងន់ថា ស្ថានភាពជាក់ស្ដែងនៃបុព្វហេតុផ្លាស់ប្ដូរថ្មីទាមទារឲ្យមានការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាថែមទៀត អំពីការងារទ្រឹស្ដីដែរ។ លោកអគ្គលេខាស្នើឲ្យក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹមបន្តបើកទូលាយនិងលើកកំពស់គុណភាព ប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបតិ្តការទ្រឹស្ដីជាមួយគណៈបក្សកុម្មុយនីស្តកាន់អំណាច និងគណៈបក្សដទៃទៀតលើពិភពលោក តាមនោះជ្រើសរើស និងទទួលយករាល់ទ្រឹស្ដីនានាដែលមានតំលៃស្រាវជ្រាវសំរាប់វៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម