19/07/2017 10:50 GMT+7 Email Print Like 0

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួល​ជួប​ជាមួយ​គណៈ​ប្រតិភូជា​ន់​ខ្ពស់​បក្ស រដ្ឋ ឡាវ


 អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់បក្ស រដ្ឋឡាវ (internet) 

នាល្ងាចថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្ត​វៀតណាម លោក Nguyen Phu Trong បាន​ទទួលជួបសន្ទនា ជាមួយគណៈប្រតិភូជាន់​ខ្ពស់បក្ស រដ្ឋឡាវ ដឹកនាំ​ដោយ​អនុប្រ​ធាន​រដ្ឋឡាវ​លោក​ Phankham Viphavanh ដែល​កំពុងបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៥៥ នៃ​ទិវា​​បង្កើត​ទំនាក់ទំនង​ការទូត និងលើកទី ៤០ នៃទិវាចុះហត្ថលេខា​លើសន្ធិសញ្ញាមិត្ត​ភាព និង​សហ​ប្រតិ​បត្តិ​ការ​​វៀត​​ណាម​ និង​ឡាវ។ នៅទីនេះ លោក Phankham Viphavanh បានអះអាងថា ឡា​វនឹងរួមជា​មួយវៀត​ណាម រក្សា ពូនជ្រំ ពង្រី​ក និ​ងអប់រំជំនាន់ក្រោយៗ ស្ដីពីទំានាក់ទំ​នងមិត្តភាព​ពិសេស ឡាវ និងវៀតណា​ម។ រីឯ​លខ្លួន​វិញ លោ​ក Nguyen Phu Trong ស្នើឲ្យភាគីទាំងពីរម្ចាស់ការ​អនុវត្តប្រកប​ដោយ​ប្រសិទ្ធភាពនូវ កិច្ច​ព្រមព្រៀងរ​វាង​ថ្នាក់​​ដឹក​នាំជា​ន់ខ្ពស់​នៃបក្ស រដ្ឋទាំងពីរ។ លោកស្នើឲ្យភាគីទាំ​ងពីររួមសហការយ៉ា​ងជិតស្និទ្ធ រៀបចំ​សកម្មភាព​​ក្នុង​ឆ្នាំ​សាមគ្គី​ភាព មិត្តភាព វៀ​តណាម និងឡាវ ហើយឃោសនាយ៉ាងទូលំទូលា​យ ចំពោះប្រជា​ជន ជាពិសេស​ ​គឺជំនាន់​វ័យក្មេង​នៃប្រទេសទាំង​ពីរ និង​មិត្តភក្តិអន្តរជាតិ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ