30/01/2016 11:04 GMT+7 Email Print Like 0

អគ្គលេខាបក្ស Nguyen Phu Trong ទទួល​ជួប​ជាមួយ​បេសកជន​ពិសេស​របស់​អគ្គលេខា​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​


អគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបជាមួយបេសកជនពិសេសរបស់អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ (Image: VNA)

នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយ​និស្តវៀតណាម លោក Nguyen Phu Trong បាន​ទទួលជួបជាមួយប្រធានគណៈកម្មាធិការ កិច្ច​ការ​បរទេស​មជ្ឈឹម​និង​ជាបេ​សក​ជន​ពិសេស​របស់​អគ្គលេខា បក្សប្រជា​ជនបដិវត្តន៍ឡាវ លោកស្រី Saythone Xayachack ។ នៅក្នុង​ជំនួប​នេះ លោក​ស្រី​ Saythone Xayachak បានគោរពផ្ញើរសាររបស់អគ្គលេខាបក្សឡាវ លោក Bounhang Vorachit ដែល​ជូន​ពរ​អគ្គ​លេខា​បក្ស Nguyen Phu Trong បន្តកាន់ដំណែងជាអគ្គលេ​ខាបក្សកុម្មុនិស្តវៀតណាម។

​អគ្គលេខាបក្ស Nguyen Phu Trong បានអះអាងនូវទំនាក់ទំនងសាមគ្គីភាព​ពិសេសវៀតណាម ឡាវ​ជាទ្រព្យ​សម្បត្តិ​រួមរបស់​ប្រទេសទាំងពីរ ជាកត្តាសំខាន់​ក្នុង​ការ​ធានា​នូវ​ជោគ​ជ័យ ​របល់បុព្វ​ហេតុ​បដិវត្តន៍​នៃ​ប្រទេស​នីមួយ​។​

មុននោះ លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ច​ការ​បរទេស មជ្ឈឹម​បាន​ទទួល​ជួប​និង​ពិភាក្សា​ការ​ងារ​ជាមួយ​ លោកស្រី Saythone Xayachack ។ នៅក្នុង​ជំនួប ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​វិធាន​ការ​សំដៅ​បង្កើន​ទំនាក់​ទំនង​ប្រពៃ​ណី សាមគ្គីភាព​ពិសេសនិងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាង​គណៈកម្មា ធិការ​កិច្ច​ការ​បរទេស​មជ្ឈឹម នៃប្រទេសទាំងពីរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ