10/01/2016 12:36 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញ​ចូលរួម​មហាសន្និបាត​សមាគម​អក្សរសាស្ត្រសីល្បៈវៀត​ណាម​នីតិកាលទី​៩


អគ្កលេខាបក្ស Nguyen Phu Trong ថ្លែងមតិបញ្ញជាណែនាំនៅក្នុងមហាសន្និបាត

មហាសន្និបាតតំណាងទូទាំងប្រទេស នៃសម្ព័ន្ធសមាគមអក្សរសាស្ត្រ​សីល្បៈវៀតណាមលើកទី៩ អាណាត្តិ២០១៦-២០២១ បានប្រព្រឹត្ត​ទៅ នាព្រឹកថ្ងៃទី​៩ ខែមករា ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ។ អញ្ជើញ​ចូលរួម​និង​បញ្ជា​ណែនាំ​មហាសន្និបាត​នេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានលើកដំកើង នូវការរួមចំណែក​យ៉ាងសកម្ម ចំពោះប្រទេសជាតិរបស់អ្នកនិពន្ធទាំងអស់ ។ អគ្គ​លេខាបក្ស លោក Nguyen Phu Trong បានសង្កត់​ធ្ងន់ថា ជាងពេលណាទាំងអស់​អក្សរសាស្រ្ត និង​សិល្បៈត្រូវ​មាន​ការរួម​ចំណែក​យ៉ាង​សកម្មថែម​ទៀត​ចូល ក្នុង​បណ្តាភារកិច្ចដ៏ធំធេងរបស់ប្រទេសជាតិ នៃសម័យកាលផ្លាស់ប្តូរថ្មី។ អ្នកនិពន្ធ​សិល្បៈករ សិល្បៈ​ការិនី​ម្នាក់​ៗ តាមរយៈ​វណ្ណៈកម្មរបស់ខ្លួនឆ្លុះបញ្ចាំងឲ្យបាននូវ​ជីវភាពរស់​នៅជាក់ស្តែង រូមចំណែក លើកកំពស់​សតិ​អារម្មណ៍​ សីលធម៌ របៀប​រស់នៅ​របស់ប្រជាជនវៀតណាម តាម​នោះបំផុសនូវមោទៈភាពជាតិ និងមានជំនឿ​ជាក់​ទៅលើ​គោលមាគ៌ា​របស់បក្ស ផងដែរ៕
 

តាម VOV5 - វីទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ