01/02/2018 09:08 GMT+7 Email Print Like 0

អគ្គលេខាបក្ស Nguyen Phu Trong អុចធូបរំលឹកវិញ្ញាណខ័ណ្ឌបណ្ដាអតីតថ្នាក់ដឹកនាំ


អគ្គលេខាបក្ស Nguyen Phu Trong អុចធូបរំលឹកវិញ្ញាណខ័ណ្ឌបណ្ដាអតីតថ្នាក់ដឹកនាំ

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៨៨ ទិវាចាប់បដិសន្ធិបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០១៨) និងទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាម ២០១៨ ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៣០ និងទី ៣១ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក   Nguyen Phu Trong បានទៅអុជធូបរំលឹកវិញ្ញាណខ័ណ្ឌអតីតលេខាបក្ស លោក Nguyen Van Linh  អតីតប្រធានក្រុម​ប្រឹក្សារដ្ឋ លោក Vo Chi Cong  អតីតនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vo Van Kiet ជាដើម។

អគ្គលេខា លោក Nguyen Phu Trong បានសម្តែងការដឹងគុណចំពោះគុណរបស់បណ្ដាអតីតថ្នាក់ដឹកនាំបក្សរដ្ឋនិង​រដ្ឋាភិបាលចំពោះបុព្វហេតុបដិវត្តន៍របស់បក្សនិងប្រជាជាតិ។ លោក Nguyen Phu Trong មានគោល​បំ​ណង​ថា​៖ សមាជិកគ្រួសារនៃបណ្ដាអតីតថ្នាក់ដឹកនាំបន្តពង្រីកប្រពៃណីរបស់គ្រួសារ និងមាតុប្រទេសបន្តខំប្រឹងប្រែង​ ដោយឥតឈប់ឈរក្នុងការសិក្សារៀនសូត្រ រក្សាសីលធម៌ក្នុងជីវភាពរស់នៅ បន្តរួមវិភាគទានដល់បុព្វហេតុ​ការពារនិង កសាងអភិវឌ្ឍន៍មាតុប្រទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ