07/07/2015 09:48 GMT+7 Email Print Like 0

អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអាមេរិក


ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius (រូបថតៈ Nguyen Khanh)

ទទួលសេចក្តីអញ្ជើញរបស់រដ្ឋាភិបាលអាមេរិក នាយប់ថ្ងៃទី៥កក្កដា អគ្គលេខាបក្សកុម្មុនិស្តវៀតណាមលោក Nguyen Phu Trong និង គណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងហាណូយអញ្ជើញទៅ បំ​ពេញ​ទស្សនកិច្ចជាផ្លូវការនៅអាមេរិក។ ដំណើរទស្សនកិច្ចនៅអាមេរិករបស់ លោក Nguyen Phu Trong លើកនេះ នឹងជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យនយោបាយ​ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ​វៀត​ណាម លោក Ted Osius  បានឲ្យដឹងថា៖
“ក្នុងរយៈពេល២ឆ្នាំកន្លងទៅ ប្រទេសទាំងពីរទទួលបានជោគជ័យជា ច្រើនជាពិសេសលើវិស័យពាណិជ្ជកម្ម​។​ នាឆ្នាំ២០១៤ តម្លៃប្រាក់ពាណិជ្ជកម្មទេ្វភាគីទទួលបាន៣៥ពាន់លានដុល្លារអាមេរិក​ និងឆ្នាំ២០១៥នេះ គ្រោង​នឹងទទួលបាន៤០លានដុល្លារអាមរិក។ កំណើនពាណិជ្ជកម្មក៏នឹងជួយបង្កើនបរិមាណអ្នកធ្វើដំណើរទៅ​វិញទៅមករវាងប្រទេសទាំងពីរ។ ឧទាហរណ៍មុននេះមាននិស្សិតវៀតណាមត្រឹមតែ ១ ពាន់នាក់ទៅសិក្សា​នៅអាមេរិកប៉ុណ្ណោះ ប៉ុន្តែដល់ឆ្នាំ២០១៤មានដល់១៧ពាន់នាក់ទៅសិក្សានៅអាមេរិក។ ម្យ៉ាងវិញ​ទៀត អាមេរិកក៏បានជួយឧបត្ថម្ភវៀតណាមសំអាតជាតិពុល dioxin នៅទីក្រុង Da Nang ឬ រាវរកនិងបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើម”។
      
ចំពោះទំនាក់ទំនងរវាងវៀតណាមជាមួយអាមេរិក លោកឯកអគ្គរដ្ឋទូត Ted Osius បានជឿជាក់ថា “គ្មានអ្វីដែលមិនអាចទៅរួចទេ” និងជឿជាក់ថា អនាគតនៃប្រទេសទាំងពីរគឺភ្លឺថ្លានាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ