20/09/2015 08:52 GMT+7 Email Print Like 0

អគ្គលេខាបក្ស Nguyen Phu Trong បាន​បញ្ចប់​យ៉ាង​ល្អប្រ​សើរ​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅ​ជប៉ុន


អគ្គលេខាបក្ស Nguyen Phu Trong បានបញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន

បញ្ចប់​ដំណើរទស្សនកិច្ច​ នៅខេត្ត Kanagawa នា​រសៀលថ្ងៃទី​១៨ខែ​កញ្ញាឆ្នាំ​២០១៥ ​តាម​ម៉ោង​ជប៉ុន​អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀត​ណាម លោក Nguyen Phu Trongនិង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​វៀត​ណាម បាន​បញ្ចប់​យ៉ាង​ល្អ​ប្រសើរ​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវការ ​នៅ​ជប៉ុន​តាម​សេចក្តី​អញ្ចើញ ​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ Shinzo Abe។

​ចាកចេញ​ពីប្រទេស​ជប៉ុន អគ្គលេខា Nguyen Phu Trong បានផ្ញើរសារ​ទូរលេខ​អំណរ​គុណ​ជូន​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក Shinzo Abe។ ក្នុងសារ​ទូរលេខ​នេះ​អគ្គលេខា Nguyen Phu Trong ជឿជាក់​ថា លទ្ធផល​សកម្ម​ក្នុង​ដំណើរ​ទស្សន​កិច្ច​​លើក​នេះ នឹង​​រួមចំណែក​សំខាន់​ក្នុង​ការបង្កើន​ចំណងមិត្ត​ភាព​ជំរុញ​ លើ​គ្រប់ជ្រុងជ្រោយ​និង​ធ្វើឲ្យ​ស៊ី​ជម្រៅថែម​ទៀត ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ រវាងវៀតណាមនិង​ជប៉ុន​ដើម្បី​ភាព​សម្បូ​ររុងរឿង​រួមរបស់​ប្រជាជាតិ ដើម្បីសុភមង្គលរបស់ប្រជាជននៃ​ប្រទេស​ទាំងពីរ​ និង​ដើម្បី​សន្តិភាព​និង​ភាព​សម្បូរ​រុង​រឿង​នៅទ្វីប​អាស៊ី៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ