22/03/2016 09:32 GMT+7 Email Print Like 0

អគ្គលេខាបក្ស Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានរដ្ឋសភាបារាំង


អគ្គលេខាបក្ស Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានរដ្ឋសភាបារាំង

​នារសៀលថ្ងៃទី២០ ខែ​មិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ  អគ្គលេខាបក្ស លោក​ Nguyen Phu Trong បាន​ជួប​សន្ទនា​ ជាមួយប្រធានរដ្ឋសភាបារាំង លោក Claude Bartolone ដែលកំពុងបំពេញទស្សនកិច្ច​នៅវៀត​ណាម​។ នៅទី​នេះ  អគ្គលេ​ខាបក្ស​លោក Nguyen Phu Trong បានស្នើរដ្ឋសភាបារាំង​បន្តគាំទ្រ និងបង្កលក្ខណះ ដើម្បី​ទំនាក់​ទំនង រវាងប្រទេសទាំងពីរ បានពង្រឹងនិងពង្រីកជានិច្ច តាមរយៈបណ្ដាការ​បង្កើនជំនួប​ប្រាស្រ័យ ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ និងប្រជាជន ជំរុញខ្លាំងកិច្ច​សហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ អប់រំ បណ្ដុះបណ្ដាល និងវិទ្យាសាស្ត្រ បច្ចេក​វិទ្យា។ ក្នុងឱកាសនេះដែរ អគ្គលេខាបក្ស ក៏បានកត់សម្គាល់សម្លេងសកម្ម របស់មជ្ឈ​ដ្ឋាន​អ្នក​នយោបាយ និង​សារធារណមតិបារាំង ចំពោះស្ថានភាពក្នុងតំបន់ គាំទ្រ​គោល​ជំហរ​របស់​វៀត​ណាម ចំពោះ​ជំលោះ​នៅ​សមុទ្រខាង​កើត និងតំបន់ផ្សេងៗ​លើពិភពលោកប្រកបដោយសន្តិវិធី ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​។

​ប្រធានរដ្ឋសភាបារាំង លោក Claude Bartolone បានអះអាងថា៖ រដ្ឋសភាបា​រាំង​ចាត់​ទុក​វៀ​តណាម ​ជាដៃ​គូសំខាន់​ក្នុង​តំបន់ និងចាត់ទុកការបង្កើនទំនាក់ទំនង ជាមួយវៀត​ណាម គាំទ្រ​បណ្ដាការ​កំណត់​ទិស​ដៅ​អភិវឌ្ឍ​ន៍័របស់​វៀត​ណាម ដែលបាន​ដាក់ចេញក្នុងមហាសន្និបាត បក្សកុម្មុនីស្តវៀតណាម នីតិកាលទី១២ សន្យាអនុវត្ត​បណ្ដា​កិច្ចព្រមព្រៀង ជាមួយវៀតណាម​ក្នុងវិស័យអាទិភាពនានា តាមស្មារតីនៃ​សេចក្ដិថ្លែង​ការរួម ស្ដីអំពី​ទំនាក់​ទំនង​ដៃគូយុទ្ធសាស្ត្រ រវាង​ប្រទេសទាំងពីរ ដែល​បានចុះហត្ថលេខានាខែកញ្ញា ឆ្នាំ​២០១៣។ ប្រធាន​រដ្ឋសភា​បារាំង​ លោក Claude​ Bartolone ក៏បានសម្ដែងនូវការគាំទ្រវៀតណាម ដោះស្រាយជំលោះនៅសមុទ្រ​ខាងកើត ដោយសន្តិវិធី ផ្អែកទៅលើគោលការណ៍នានានៃច្បាប់អន្តរជាតិ ពិសេស​គឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំ​ពីច្បាប់​សមុទ្រ ឆ្នាំ​១៩៨២( UNCLOS) និង​កិច្ចព្រមព្រៀងនានាក្នុងតំបន់ទៀតផង៕

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ