04/02/2016 11:19 GMT+7 Email Print Like 0

អគ្គលេខាបក្ស Nguyen Phu Trong ជូន​ពរឆ្នាំថ្មីចំពោះថ្នាក់​ដឹកនាំនិង​អតីត​ថ្នាក់​ដឹក​នាំបក្សរដ្ឋ​


អគ្គលេខាបក្ស Nguyen Phu TRong

រួមជាមួយបរិយាកាសប្រជាជនទូទាំងប្រទេសអំណរសាទរនិទាឃ​រដូវមកដល់ និងអំណរសាទ​របក្សកុម្មុយ​និស្តវៀត​ណាម រំលឹកខួប លើកទី៨៦នៃ​ទិវា​បង្កើត នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ​២០១៦​អគ្គលេខា​បក្សកុម្មុយ​និស្ត​វៀត​ណាម​ លោក Nguyen Phu Trong អញ្ជើញជូនពរបុណ្យតេត ចំពោះបណ្តាអ្នក បដិវត្សជើងចាស់ ថ្នាក់ដឹក​នាំនិង​អតីត​ថ្នាក់ដឹក​នាំបក្ស រដ្ឋ រណសិរ្សមាតុភូមិ វៀតណាម ថ្នាក់ដឹកនាំស្ថាប័ន​មជ្ឈឹម។ លោក​អគ្គលេខា​បក្សបាន​អះអាង​ថា ឆ្នាំ២០១៦ ជាឆ្នាំដំបូងសម្រាប់​អនុវត្តសេចក្តីសម្រេច​ចិត្តមហាសន្និបាតលើក ទី១២របស់​បក្ស និងផែន​ការ​អភិវឌ្ឍសេដ្ឋកិច្ច​សង្គមរយៈពេល៥ឆ្នាំ២០១៦- ២០២១ និងជាឆ្នាំរៀបចំការបោះ ឆ្នោតរដ្ឋសភានីតិកាលទី​១៤ បោះឆ្នោត​ក្រុម​ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អា​ណា​ត្តិ ២០១៦-២០២១។ បក្សទាំងមូល ប្រជា ជន​វៀត​ណាម​ទាំង​មូល​ត្រូវ​មាន​ការ ប្តេជ្ញាចិត្តខ្ពស់ដើម្បីសម្រេច​ប្រកបដោយ ជោគ​ជ័យភារកិច្ច​ឆ្នាំ២០១៦។ លោក Nguyen Phu Trong បាន​សង្កត់ធ្ង​ន់ថា៖

“ខំប្រឹងប្រែងសម្រេចដោយកម្រិតខ្ពស់បំផុតនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងប្រមូលផ្តុំដោះស្រាយ​រាល់ការ លំបាកសម្រាប់ សកម្មភាពផលិតកម្ម​អាជីវកម្ម។ បន្តអភិវឌ្ឍន៍លើវិស័យវប្បធម៌ អប់រំ វិទ្យា​សាស្ត្រ​បច្ចេកវិទ្យា ការពារបរិស្ថាន ធានាសន្តិសុខសង្គម ធា​នាសន្តិសុខន​យោបាយ សុវត្ថភាព​សង្គម​និង​បរិយាកាសសន្តិភាពសម្រាប់ អភិវឌ្ឍន៍ប្រទេសជាតិ”។

​លោកអគ្គលេខាបក្ស ក៏បានអំពាវនាវឲ្យបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលបង្កើនសាមគ្គីភាព ខំប្រឹង​ប្រែងឆ្លងផុត​រាល់ការលំបាកសាក ល្បងដោយប្រែក្លាយឱកាសទៅជាសកម្មភាព​ជាក់ស្តែង កសាង​ប្រទេស​ជាតិ​សម្បូ​រុងរឿងសុភមង្គល៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ