27/12/2016 10:18 GMT+7 Email Print Like 0

អគ្គលេខាបក្ស Nguyen Phu Trong ចូលរួមសន្និសីទនគរបាលទូទាំងប្រទេស


អគ្គលេខាបក្ស Nguyen Phu Trong ចូលរួមសន្និសីទនគរបាលទូទាំងប្រទេស

នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០១៦ សន្និសីទ​នគរបាល​ទូទាំង​ប្រទេស បាន​ប្រារ​ព្វ​ឡើង​នៅ​ទីក្រុង​ហាណូយ​។ គោល​ដៅ​របស់​សន្និសិទ​លើកនេះ គឺបូក​​សរុប​​វាយ​តំលៃ​​អំពី​​ស្ថាន​ភាព លទ្ធផលដែល​ទទួលបាន​របស់​ផ្នែកនគរបាល និង​ចលនា​​ប្រឡង​​ប្រណាំង​ “​ដើម្បី​សន្តិសុខ​ជាតិ​”​ ឆ្នាំ​២០១៦​ ការ​អនុវត្តភារ​កិច្ចការ​ងារ​ធានា​ស​ន្តិ​សុខ ​សណ្ដាប់​​ធ្នាប់​និង បំផុសចលនាប្រឡង​ប្រណាំង ឆ្នាំ​២០១៧ ក្នុងកង​កម្លាំង​​​នគរបាល​ប្រជាជន។ ​ថ្លែងមតិ​នៅទីនេះ​ អគ្គលេខាបក្ស​ លោក Nguyen Phu Trong បាន​អោយដឹង​ថា៖ ឆ្នាំ២០១៧ ជា​ឆ្នាំដើរតួនាទី​ដ៏សែន​សំខាន់​ជាឆ្នាំ​ទីពីរ​អនុវត្ត​​សេចក្ដី​សម្រេច​ចិត្ត នៃ​មហាសន្និបាត​បក្ស​លើកទី​១២ និង​សន្និបាត​បក្ស​ភាគ​នគរបាល​​វៀត​ណាម លើក​ទី៦​។ អគ្គ​លេខាបក្ស​បាន​ស្នើអោ​យ​កង​កម្លាំង​នគរបាល​ប្រជាជន​បន្ត​ការ​ងារ​កសាង​បក្ស កសាង​កងកម្លាំង​នគរបាល​ប្រជាជន​ប្រកបដោយ​ស្អាត​ស្អំ ខ្លាំង​មាំ​មួន​ អនុវត្ត​តាមទស្សនះ  គោល​មាគា៍និ​ង​គោល​ការណ៍ គោល​នយោបាយ​ របស់​បក្ស​និង​រដ្ឋ​។ អគ្គលេខាបក្ស​ លោក​ Nguyen Phu Trong ក៏បាន​ស្នើអោយ​កង​កម្លាំង​​​នគរបាល​ប្រជាជន​ត្រូវ​ជាកង​កម្លាំង​​ស្នូល រួម​សហការ​ជាមួយគ្រប់​ក្រសួង​ស្ថាប័ន អង្គការ​ដើម្បី​រក្សារឹង​មាំស​ន្តិសុខ​ជាតិ​ សណ្ឋាប់​ធ្នាប់ សុវត្ថិភាព​សង្គម​ក្នុង​​គ្រប់កាលះទេសះ៕​
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ