18/04/2015 13:14 GMT+7 Email Print Like 0

អគ្គលេខាបក្ស Nguyen Phu Trong៖ក្រសួងនគរបាលវៀតណាមនិងចិនគប្បី បង្កើនកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ

នៅជំនួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលចិន ដឹកនាំដោយលោករដ្ឋមន្រ្តី Guo Shengkun​ នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០១៥ នៅរដ្ឋធានីហាណូយ អគ្គលេខាបក្សកុម្មុយនិស្ត​វៀតណាម​លោក​ Nguyen Phu Trong បានវាយ តំលៃខ្ពស់ចំពោះសារសំខាន់នៃកិច្ចសហប្រតិបតិ្តកា​រ​រវាងក្រសួងនគរ​បាល​នៃប្រទេសទាំង២ ដើម្បីសន្តិសុខជាតិ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៃប្រទេសនិមួយៗ​និងសន្តិភាព ស្ថេរភាព​ នៅក្នុងតំបន់និងលើពិភពលោក។លោក Nguyen Phu Trong បាន សង្កត់ធ្ងន់ថា នាពេលខាងមុខ ភាគី​ទាំង២គប្បីបង្កើនថែមទៀតសកម្មភាពផ្លាស់ប្ដូរ គណៈប្រិភូគ្រប់ជាន់ថ្នាក់ ចែករំលែកព័ត៌មាន បទ​ពិសោធន៍​​បន្តសហប្រតិបតិ្តការយ៉ាង ទូលំទូលាយក្នុងវិស័យបង្ការប្រឆាំងបទល្មើស ក៏ដូចជាវិស័យបណ្ដុះ​បណ្ដាល​ លើកកំពស់សមត្ថភាពសំរាប់កម្មាភិបាលអនុវត្តច្បាប់ផងដែរ។ 

 
លោករដ្ឋមន្រ្តី Guo Shengkun បានអះអាងថា រាល់ការយល់ដឹងរួមរវាងលោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកអគ្គលេខាបក្សនិងប្រធានរដ្ឋ Xi Jinping ក្នុងដំណើរទស្សនកិច្ចកន្លងទៅ នឹងជាការ​កំណត់ទិស​ដៅ​ធំដើម្បីក្រសួងនគរបាលនៃប្រទេសទាំង២ លាតត្រដាងអនុវត្តកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ រួម​ចំណែក​ រក្សារឹងមាំស្ថិរភាពនយោបាយ សង្គម ក៏ដូចជាបុព្វហេតុកសាង​សង្គម​និយម​នៃប្រទេស​និមួយ​ៗ​៕​ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ