17/07/2016 12:02 GMT+7 Email Print Like 0

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ការងារ​នៅខេត្ត​ Dien Bien​


លោក Nguyen Phu Trong បាន អញ្ជើញទៅទស្សនារោងចក្រអគ្គិសនី Lai Chau

ក្នុងដំណើរបំពេញទស្សនកិច្ច ការងារនៅខេត្ត Dien Bien នារសៀល​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ អគ្គ​លេខាបក្ស​កុម្មុយ​និស្ត​វៀត​ណាម លោក Nguyen Phu Trong អញ្ជើញជួបធ្វើការ ជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien។ មុននោះ ក្នុង​ដំណើរ ទស្សន​កិច្ចការងារនៅខេត្ត Dien Bien លោក Nguyen Phu Trong បាន អញ្ជើញទៅសាកសួរ​សុខ​ទុក​កម្មាភិបាល​និងកម្មកររោងចក្រអគ្គិសនី Lai Chau។ វារីអគ្គីសនី Lai Chau​ មានទីតាំងនៅស្រុក Nam Nhun ដែល​ជា​សំណង់ សំខាន់​របស់ប្រទេសជាតិ។ នៅ​ទីនេះ លោកមានប្រសាសន៍ថា៖

“នេះជាស្នាដៃធំមួយនិងមានសារសំខាន់ពិសេស។ ហើយនេះក៏ជាលទ្ធផល​នៃស្មារតីខិត​ខំប្រឹង​ប្រែង មាន​ការច្នៃ​ប្រឌិត ជំនះ​ពុះពារលើការលំបាករបស់កម្មា​ភិបាល កម្មករ និង​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​អគ្គីសនី​វៀត​ណាម​នាពេលកន្លង​ទៅ​និង របស់តំបន់ទៀតផង។ យើងទទួលបានលទ្ធផលនេះគឺពិតជាមានសារៈ​សំខាន់ណាស់”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ