23/08/2017 11:13 GMT+7 Email Print Like 0

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅ​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅ​ឥណ្ឌូណេស៊ី ​និង​មីយ៉ាន់ម៉ា​


 អគ្គលេខាបក្ស លោក Nguyen Phu Trong 

លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ចជាផ្លូវការ​នៅ សាធារណរដ្ឋឥណ្ឌូនេស៊ី និង​បំពេញ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ​នៅ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់​ម៉ា។​
 
ទទួលសេចក្ដីអញ្ជើញរបស់​ប្រធានាធិបតីសាធារណរ​ដ្ឋឥណ្ឌូនេស៊ី លោក Joko Widodo និង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា លោក Htin Kyaw នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ អគ្គលេខាគណៈ​កម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនិស្ត​វៀត​ណាម លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀ​តណាម បានចាក​ចេញពីទីក្រុង​ហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ច​ជាផ្លូវការនៅ សា​ធារណរដ្ឋឥ​ណ្ឌូនេស៊ី និងបំពេញ​ទស្សនកិច្ច​ថ្នាក់រដ្ឋ​ នៅសាធារណរដ្ឋសហភាពមី​យ៉ាន់ម៉ា។

ដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ីរ​បស់លោក Nguyen Phu Trong ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២ ដ​ល់ថ្ងៃ​ទី២៤ ខែសីហា​ ឆ្នាំ​​២០១៧ សំដៅធ្វើឲ្យស៊ីជម្រៅថែមទៀត​ នូវទំនាក់​ទំនងដៃគូ​យុទ្ធសាស្ដ្រ បង្កើន​ជំនឿទុក​ចិត្ត​នយោបាយ​ ពង្រឹងទំនាក់ទំនង​មិត្តភាព បង្កើតជំហានអភិវឌ្ឍន៍​ថ្មី រវាងទំនាក់ទំ​នងវៀត​ណាម និង ឥណ្ឌូណេស៊ី​។

បញ្ចប់នៃដំណើរទស្សនកិច្ចនៅ​ឥណ្ឌូនេស៊ី​ លោក Nguyen Phu Trong នឹងចាប់​ផ្តើមដំណើរ​ទស្សន​កិច្ច​ថ្នាក់​រដ្ឋ​នៅ​មីយ៉ាន់ម៉ា ​ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ​២៦ ខែសីហា ឆ្នាំ​២០​១៧៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ