20/12/2016 10:37 GMT+7 Email Print Like 0

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅបំពេញ​ទស្សនកិច្ច​ការ​ងារ​​នៅអគ្គស្នងការ​លេខ​​២​នៃ​ក្រសួង​​កា​រពារ​​ប្រទេស​


អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថតរូបជាមួយថ្នាក់ដឹកនាំអគ្គស្នងការលេខ២នៃក្រសួងការពារប្រទេស

អគ្គលេខា​បក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្ស​ទ័ព​មជ្ឈឹម​ លោក Nguyen Phu Trong​នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ បាន​អញ្ជើញ​ទៅ​បំពេញ​​ទស្សនកិច្ច​ការងារ នៅអគ្គស្នងការលេខ២​នៃ​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​។
 
ថ្លែង​មតិ ក្នុង​ជំនួប​នេះ លោក​ Nguyen Phu Trong បាន​សម្តែង​ក្តីសោមនស្ស​រីក​រាយ​​ ដែល​បាន​មក​ទស្សនា​អគ្គស្នង​ការ​ចារកម្ម នៃក្រសួងការ​ពារ​ប្រទេស ចំទៅនឹ​ង​​ឱកាស​រំលឹក ខួប​លើក​ទី​៧០​នៃទិវា​ប្រទេស​ជាតិ​ទាំង​មូល​តស៊ូ​​ប្រយុទ្ធ​និ​ង​ខួប​លើក​​ទី៧២​ នៃទិវា​​បង្កើត​កង​ទ័ព​ប្រជាជន​វៀត​ណាម​។
 
​នៅទីនេះ លោក Nguyen Phu Trong បានសម្តែង​ការជឿជាក់ថា អគ្គ​ស្នង​ការ​​ចារកម្ម ​​នៃ​ក្រសួង​ការពារ​ប្រទេស​នេះ នឹង​បំពេញល្អភារ​កិច្ច​ជាស្ថាប័នចារកម្ម​យុទ្ធសាស្ត្រ ​របស់​បក្ស រដ្ឋ និងជាស្ថាប័ន​ចារកម្ម​ជំនាញ​​យោធា របស់​គណៈកម្មាធិការ​បក្ស​ទ័ព មជ្ឈឹមនៃក្រសួងការពារប្រទេស​វៀត​ណាម​ ជាពិសេស​ បន្តពូន​ជ្រុំបន្ថែម​ក្រាស់​ស្នាដៃ​​ និង​ប្រពៃណី​ដ៏រុង​រឿង​របស់​ផ្នែក​ចារកម្ម ​ការ​ពារ​ប្រទេស​វៀត​ណាម​៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ