31/10/2017 10:14 GMT+7 Email Print Like 0

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Nghe An


 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Nghe An  

ក្នុងក្របខ័ណ្ឌ​នៃដំណើរបំពេញទស្សនកិច្ច​ការងារ​នៅខេត្ត Nghe An នោះ នា​រសៀលថ្ងៃទី២៩ ​ខែតុ​លា ឆ្នាំ​២០១៧ អគ្គលេខា​គណៈកម្មាធិការមជ្ឈឹមប​ក្សកុម្មុយនិ​ស្ត​វៀត​ណាម លោក​ Nguyen Phu Trong បាន​អញ្ជើញ ជួបធ្វើការ​ជាមួយគ​ណៈកម្មាធិការប​ក្ស ​ខេត្ត Nghe An ស្តីពីស្ថានភាពសេដ្ឋ​កិច្ច​សង្គម​កិច្ច និង​ការងារ​កសាង​បក្ស​ក្រោយ រ​យៈពេល២ឆ្នាំ​អនុវត្តសេចក្តីសម្រេច​ចិត្ត នៃមហាសន្និបាតបក្សខេត្តនិង​សេចក្តី សម្រេចចិត្ត​នៃមហាសន្និ​បាត​លើកទី១២រប​ស់បក្ស រួមទាំងទិសដៅនិ​ងភារ​កិច្ចនាពេល​ខាងមុខ។
 
អញ្ជើញថ្លែងមតិក្នុង​ជំនួបធ្វើការនេះ លោក Nguye​n Phu Trong បានវាយ តម្លៃខ្ពស់ចំ​ពោះលទ្ធផល​ដែលខេត្ត Nghe An ទទួល​បាននាពេលកន្លងទៅ។ ​លោកបានអះអាងថា ​ខេត្ត Nghe An មានទីតាំងយុទ្ធសា​ស្ត្រ ប៉ុន្តែ​លោកក៏ចាត់​ទុក​ថា ដោ​យប្រៀបខ្លាំងនិងសក្កានុភា​ពរ​បស់ខ្លួន ខេត្ត Nghe A​n គប្បីអភិវឌ្ឍន៍​ឲ្យ​បាន ខ្លាំង​ក្លាថែម​ទៀត​៖
 
“ខ្ញុំចង់និយាយថា យថាទស្សន៍អភិវឌ្ឍន៍និងសកក្កានុ​ភាពរបស់ខេត្តនៅធំធេង ណាស់។ តាមនោះ​ ខេត្តត្រូវប្តេជ្ញា​អភិវឌ្ឍន៍ឲ្យ​បានខ្លាំងក្លា។ ជាតំបន់ដីវី​រៈភាពដូច្នេះ គ្មាន​មូលហេតុ​អ្វីអាច​រារាំង​ការអភិវឌ្ឍន៍​របស់ខេត្ត​ទេ។ អញ្ជឹងខេត្ត Nghe An គប្បី នឹងនរបោះជំហានទៅមុខ​យ៉ាងរឹងមាំ​”៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ