04/05/2016 12:56 GMT+7 Email Print Like 0

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅទស្សនកិច្ចការងារនៅខេត្ត Phu Yen


អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅទស្សនកិច្ច
ការងារនៅខេត្ត Phu Yen

នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Phu Yen។ នាពេលព្រឹកថ្ងៃដដែល លោក Nguyen Phu Trong បានអញ្ជើញ​ទៅសាកសួរសុខទុក្ខកម្មាភិបាល បក្ខជន និងប្រជាជននៅឃុំ Son Ha ស្រុកព្រៃភ្នំ Son Hoa ជាតំបន់ព្រៃ​ភ្នំជួបលំបាកច្រើន។ មានក្តីសោមនាស្សរីករាយចំពោះការ​ផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នៅឃុំ Son Ha ក៏ដូចជានៅឃុំចំនួន ១៣ ទៀតក្នុងស្រុក Son Hoa ។ លោកអគ្គលេខាបានចាត់ទុកថា សក្តានុពលសម្រាប់ការ អភិវឌ្ឍន៍របស់ឃុំនៅធំធេងណាស់។ អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានកត់សរសើរចំពោះការដែលកម្មាភិបាល បក្ខជនក្នុងឃុំបានសកម្មចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ បន្ថយអាត្រាគ្រួសារក្រីក្រក្នុងស្រុកឲ្យនៅត្រឹម៤%ប៉ុណ្ណោះ។ លោកអគ្គលេខាបានក្រើនរំលឹកបក្សភាគឃុំ Son Ha និងស្រុក Son Hoa ផ្តោតការយកចិត្តទុកដាក់លើការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ និបន្តអនុវត្តយ៉ាងល្អនូវសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤ស្តីពីការងារកសាងបក្សយ៉ាងខ្លាំងនិងយូរអង្វែង។ ​នាពេលរសៀលថ្ងៃទី៣ឧសភានោះ អគ្គលេខាបក្ស លោក Nguyen Phu Trọng អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្ស និងថ្នាក់ដឹកនាំរបស់
ខេត្ត Phu Yen ផងដែរ៕

តាម VOV5 -វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ