24/02/2018 12:16 GMT+7 Email Print Like 0

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួល​ជួបជាមួយ​ឯកអគ្គរដ្ឋទូត​និង​ភារៈធារី​អាស៊ាន​នាដើម​និទាឃរដូ​វ២០១៨​


អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនិងភារៈធារីអាស៊ាន
នាដើមនិទាឃរដូវ ឆ្នាំច សំរឹទ្ធស័ក ២០១៨

នារសៀល​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាគណៈក​ម្មា​ធិការ មជ្ឈឹមបក្ស​កុម្មុយនិស្ត​វៀត​ណាម លោក Nguyen Phu Trong បានអញ្ជើញជួបសំណេះ ​សំណាល​ជាមួយឯកអគ្គរដ្ឋទូត ​ភារៈធារី​មកពីប្រទេស​អាស៊ានចំនួន​៩ មកជូនពរចូល ​ឆ្នាំថ្មីប្រពៃណីវៀតណាម។

អញ្ជើញ​ថ្លែងមតិក្នុងពិធី អគ្គលេខាបក្ស លោក Ng​uyen Phu Trong បានអះអាង ថា នា​ប៉ុន្មាន​ឆ្នាំកន្លងទៅ តំបន់​អាស៊ីអាគ្នេយ៍​មានការ​អភិ វឌ្ឍយ៉ាងស្វាហាប់ ដែ​លបង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​អភិវឌ្ឍ​របស់​ប្រទេស​នីមួយៗ​ក៏ដូចជា​ការរីកធំធាត់របស់​អង្គការអាស៊ាននិយាយដោយ​ឡែក។
 
រីឯឯកអគ្គរដ្ឋទូតនិងភារៈធារី​បណ្តាប្រទេសអាស៊ានបានជឿជាក់​ ថា​​ក្នុង​ឆ្នាំ២០១៨និងបណ្តាឆ្នាំ​បន្ត​បន្ទាប់ ក្រោម​ការដឹកនាំ​រប​ស់បក្សកុម្មុយ និ​ស្តវៀតណាម ដែលមានអគ្គលេខាប​ក្ស ​លោក Nguyen Phu Trong ជា​ប្រមុខ​នោះ ប្រជា​ជនវៀតណាម​នឹង​ទទួលបានសមិ​ទ្ធិថ្មី​ជាច្រើន នាំប្រ​ទេ​សវៀ​តណាម​អភិវឌ្ឍន៍ ប្រកប​ដោយ​វិបុលភាព​។ ឯក​អគ្គរដ្ឋទូតនិងភារៈធារីនៃបណ្តាប្រទេសអាស៊ាន​បានសន្យានឹងខិតខំ​ប្រឹងប្រែង​ អនុវត្ត​ល្អនូវ​តទួនាទី​របស់​ខ្លួន ដើម្បីពង្រឹង​និងពង្រីកទំនាក់ទំនងមិ​ត្តភាព​ជាប្រពៃ ​ណី និង​កិច្ចសហប្រតិ​បត្តិការ​យ៉ាង​ល្អប្រសើរ​ជាមួ​យ វៀតណាមនិយាយដោយឡែកនិង ជា​មួយបណ្តាប្រទេសអាស៊ាននិយាយ​រួម៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ