24/01/2018 10:28 GMT+7 Email Print Like 0

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី


 អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី
Sergey Shoygu ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថតៈTrí Dũng – TTXVN )

អញ្ជើញថ្លែងមតិក្នុង​ពិធីទទួលជួបជាមួយរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ រុស្ស៊ី នាយ​ឧត្តម​​សេនីយ៍  Sergey Shoygu នាថ្ងៃទី២៣ ខែមករា ឆ្នាំ​២០១៨ នោះ អគ្គលេខាគណៈកម្មាធិ​ការមជ្ឈឹម បក្សកុម្មុ​យនិស្ត​វៀតណាម​ លោក Nguyen Phu Trong បានអះអាងថា វៀ​តណាម​ ជានិច្ចកាលគាំទ្រនិងមា​នបំណង​ថា រុស្ស៊ី​នឹង​ដើរ​តួនាទី​ដ៏ធំធេង​ថែមទៀត​ក្នុងតំបន់​ អាស៊ី-ប៉ាស៊ីហ្វិក​ នឹងចាត់ទុក ​នេះជាកត្តា​វិជ្ជមាន​សម្រាប់​សន្តិភាព​និង​ស្ថិរភាព​ក្នុងតំបន់​និង​លើពិភពលោក។ 

​លោក​អគ្គលេខាបក្សជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះ​របស់រដ្ឋមន្ត្រី ​លោក Sergey Shoygu នឹងរួម​ចំណែក​ពង្រឹង​និង​ធ្វើឲ្យស៊ីជម្រៅថែម ទៀ​តនូវទំនាក់ទំនងដៃគូយុទ្ធ​សាស្ត្រលើ​គ្រប់ជ្រុងជ្រោ​យ វៀត​ណាម-រុស្ស៊ី ជាពិសេស​ លើវិស័យសហប្រតិបត្តិការ​ការពារជាតិ​និង​បច្ចេកទេសយោធា​។
 
អញ្ជើញឆ្លើយតបវិញ​ លោក Sergey Shoygu បានសង្កត់ធ្ងន់​ថា ក្រសួង​ការពារ​ជាតិ​រុស្ស៊ីនឹង​រឹតបន្តឹង​កិច្ច​សហប្រតិ​បត្តិការ​ជាមួយក្រសួង ការពារប្រ​ទេសវៀតណាម សំដៅនាំទំនាក់​ទំនង​ កិច្ចសហប្រតិបត្តិការ​ការពារ​ជាតិរវាង​ប្រទេសទាំងពីរ​ឲ្យអភិវឌ្ឍន៍​តាមទិសយូរអង្វែង ជា​ក់ស្តែង ប្រសិទ្ធភាព​និង​ជឿជាក់​គ្នាទៅ​វិញ​ទៅមក​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ