10/07/2017 10:01 GMT+7 Email Print Like 0

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yothotou


អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាឡាវ
លោកស្រី Pany Yothotou 

នៅក្នុងជំនួបជាមួយ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yothotou នាថ្ងៃទី៨កក្កដា នៅទី ក្រុងហាណូយ អគ្គលេខា​បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនិងសារៈសំខាន់នៃការដេលភាគីទាំងពីរបានរៀបចំពិធីរំលឹកខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូតនិងរយៈពេល​ ៤០​ឆ្នាំ​នៃពិធីចុះហត្ថ លេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀតណាម-ឡាវ។

លោក Nguyen Phu Trong បានអះអាងថា វៀតណាមគាំទ្រយ៉ាងខ្លាំងក្លានិង លើគ្រប់វិស័យចំពោះ កិច្ចការផ្លាស់ប្តូរថ្មី ការពារនិងកសាងប្រទេសឡាវ។ លោកអគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមបានស្នើថា នាពេលខាងមុខ រដ្ឋសភានៃប្រទេសទាំងពីរ បន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យតាក់តែងច្បាប់។ លោកក៏ស្នើឲ្យភាគីទាំងពីរ រឹតបន្តឹងកិច្ចសហប្រតិបត្តិការ ដើម្បីរៀបចំឲ្យបានល្អ រាល់សកម្មភាពរំលឹកឆ្នាំសាមគ្គីភាព មិត្តភាព២០១៧ ជាពិសេសផ្សព្វផ្សាយយ៉ាងជ្រាលជ្រៅក្នុងប្រជាជនគ្រប់ស្រទាប់ឲ្យយល់ដឹងច្បាស់អំពីទំនាក់ទំនងសាមគ្គីពិសេស​វៀត​ណាម-ឡាវផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 
បណ្តាព័ត៌មានបានផ្សាយ