18/07/2016 08:14 GMT+7 Email Print Like 0

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំ ខេត្ត Dien Bien


អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជាមួយនឹងគណៈកម្មាធិការបក្សនិងថ្នាក់ដឹកនាំខេត្ត Dien Bien

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Dien Bien នារសៀល​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ អគ្គលេខា​បក្ស​កុម្មុយនិស្ត​វៀត​ណាម លោក Nguyen Phu Trong​អញ្ជើញ​ជួប​ធ្វើការ​ជាមួយ​គណៈ​កម្មាធិការ​បក្ស​និង​ថ្នាក់​ដឹកនាំ​ខេត្ត Dien Bien។ ថ្លែងមតិក្នុងជំនួបធ្វើការ​នេះ លោក Nguyen Phu Trong បាន​លើកទឹកចិត្ត និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល ដែលបក្សភាគនិងប្រជាជនខេត្ត Dien Bien សម្រេចបាននាពេលកន្លង​ទៅ។ លោក Nguyen Phu Trong បានស្នើរឲ្យខេត្ត​ Dien Bien បន្តផ្តោតការយកចិត្តទុកដាក់ទៅ​ លើការ​ងារ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​សង្គម​៖

​“ទី១គឺបន្តការងារអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យបានខ្លាំងក្លាថែមទៀត ជា​ពិសេសគឺជម្រុញសេដ្ឋកិច្ចកសិកម្ម រុក្ខកម្ម សេវាកម្ម​និង​ទេសចរណ៍។ ទីពីរ​គឺ​កសាងហេដ្ឋារចនា​សម្ព័ន្ធគម​នាគមន៍ មាន​គោលនយោបាយ​ទាក់​ទាញ​​ការ វិនិ​យោគ​​ដោយ​បានកែទម្រង់​បែបបទ​រដ្ឋបាល។ ហើយការអភិវឌ្ឍន៍ខេត្ត Dien Bien​នេះក៏​ជា​ការ​ទទួល​​ខុស​ត្រូវរួម របស់មជ្ឈឹមនិងប្រទេស​ទាំងមូល​ផងដែរ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ