08/05/2016 13:42 GMT+7 Email Print Like 0

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីគុយវ៉ែត


អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបជាមួយ
នាយករដ្ឋមន្ត្រីគុយវ៉ែត (រូបថតៈ TTXVN)

នៅក្នុងការជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរដ្ឋគុយវ៉ែត Sheikh Jaber Mubarak Al-Hamad Al-Sabad ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានសម្តែងក្តីសោមនាស្សរីករាយដោយ សារទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាមនិងគុយវ៉ែតត្រូវបានពង្រឹងនិងពង្រីកដោយ ឥតឈប់ឈររយៈពេល៤០ឆ្នាំកន្លងទៅ។ លោក Nguyen Phu Trong បានស្នើរថា នា ពេលខាងមុខ ប្រទេសទាំងពីរគប្បីជម្រុញឲ្យបានខ្លាំងថែមទៀតនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិ ការទ្វេភាគីលើគ្រប់វិស័យសំដៅនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ភាគីនីមួយៗ ដើម្បី​ផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិ​ភព​លោក។
       
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីគុយវ៉ែតបានជូនដំណឹងអំពីលទ្ធផលការងារទទួលបានជាមួយថ្នាក់ដឹក​នាំ​វៀត​ណាម​ ព្រមទាំងសម្តែងគោលបំណងជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


 
បណ្តាព័ត៌មានបានផ្សាយ