28/11/2016 10:32 GMT+7 Email Print Like 0

អគ្គលេខាបក្ស លោក Nguyen Phu Trong បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅឡា​វ​

នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ អគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្ត​វៀត​ណាម លោក Nguyen Phu Trong និង​គណៈប្រតិភូជាន់ខ្ពស់វៀតណាមបាន​ អញ្ជើញ​មកដល់​ទីក្រុង​ហាណូយ បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវការ​នៅ ប្រទេសឡាវ ចាប់ពីថ្ងៃទី​១៤​ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ​តាម​សេចក្តី​អញ្ជើញ​​របស់​អគ្គលេខា​បក្ស និងជាប្រធានរដ្ឋ​ឡាវ លោក Bounnhang Volachith។ ក្នុងឱ​កាស​នេះដែរ អគ្គ លេខាបក្ស​ លោក​ Nguyen Phu Trong បានផ្ញើសារទូរលេខថ្លែង​អំណរ​គុណ​ចំពោះ អគ្គលេខាបក្ស​និង​ជាប្រធាន​រដ្ឋឡាវ​ លោក Bounnhang Volachit​ ផងដែរ។


អគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងដំណើរទស្សនកិច្ចនៅឡាវ

ធ្វើការឆ្លើយ​សម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ច​នេះ ប្រធាន​គណៈកម្មាធិការ​កិច្ច​ការ​បរទេស​មជ្ឈឹម លោក Hoang Binh Quan បាន​គូស​បញ្ជាក់ថា ដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅប្រទេសឡាវ​លើក​នេះ របស់លោកអគ្គ​លេខាបក្សលោក Nguyen Phu Trong ទទួលបានជោគជ័យយ៉ាងល្អប្រសើ។ ភាគីទាំង
ពីរ​បាន​ឯកភាពនូវមនសិការរួម និងអះអាងថាទំនាក់ទំនងសាមគ្គីភាពពិសេសវៀត​ណាមនិង​ឡាវ​ជាទ្រព្យ​សម្បត្តិ​​មិន​អាចកាត់ថ្លៃ បាននិងជាកត្តាសំខាន់រួមចំណែកក្នុង​ជោគជ័យរ​ប​ស់បក្សទាំ​ងពី​រ រដ្ឋទាំង​ពីរ​និង​ប្រជាជន​នៃប្រទេស​ទាំងពីរ។

 ​លោក Hoang Binh Quan ក៏បានលើកច្បាស់ថា រាល់ទិសដៅ គោលនយោបាយ​និង​វិធាន​ការ​ធំៗ​ដែល​ភាគី​ទាំងពីរ​បាន​ព្រមព្រៀងដាក់​ចេញ ក្នុងដំណើរទស្សនកិច្ចនេះ​នឹងបើក​ចេញ​ផ្លូវ​ថ្មី​និង​បង្កើត​កម្លាំង​ចលករ​សម្រាប់​កិច្ចសហប្រតិបត្តិការ រវាងបក្សទាំង​ពីរ រដ្ឋទាំងពីរ​និង​ប្រជាជន​នៃប្រទេស​ទាំង​ពីរ​ឲ្យកាន់​តែស៊ីជម្រៅពី​មួយថ្ងៃ​ទៅមួយ​ថ្ងៃ។ លើសពីនេះទៅទៀត ការឯកភាពមនសិការួម លើបណ្តាបញ្ហាអន្តរជាតិនិងតំបន់និង​បង្កើន​ថែមទៀតកិច្ច​សហប្រតិ​បត្តិការ រវាងប្រទេសទាំងពីរលើបញ្ហាកិច្ចការបរទេស​ជាពិសេស​លើវេទិកា​ពហុភាគី​ រួមចំណែកសកម្មចូល​ក្នុងការធានាបរិយាកាសសន្តិភាព​ស្ថិរភាព ក្នុងតំបន់និងលើពិភពលោក។

​ក្នុងឱកាសនេះដែរ ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារ សារព័ត៌​មាន​វៀតណាម​នៅ​ឡាវ ប្រធាន​គណៈ​កម្មាធិការ​កិច្ច​ការ​បរទេស មជ្ឈឹម បក្សប្រជាជន​បដិវត្តន៍​ឡាវ លោកស្រី Sounthone Sayachac បាន​អះអាង​ថា ដំណើរ​ទស្សនកិច្ចនៅ​ឡាវ របស់អគ្គលេខាបក្ស​លោក Nguyen Phu Trong នឹង​រួមចំណែក​សំខាន់​ទៅក្នុង​ការ​បង្កើន​ទំនាក់​ទំនងមិត្ត​ភាព សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិ ការលើគ្រប់​វិស័យ​រវាង​ឡាវ​និង​វៀត​ណាម ដែលបានថ្នាក់ដឹកនាំគ្រប់ជំនាន់ពូនជ្រុំ និងអភិវឌ្ឍន៍​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ