28/08/2017 10:55 GMT+7 Email Print Like 0

អគ្គលេខាបក្ស លោក Nguyen Phu Trong បញ្ចប់​ប្រកបដោយ​ជោគជ័យ​ដំណើរ​ទស្សន​កិច្ចនៅ​ឥណ្ឌូនេស៊ី​និង​មីយ៉ាន់ម៉ា​


  អគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo អញ្ជើញជាកសីណសាក្សីពិធីចុះហត្ថលេខាលើេឯកសារសហប្រតិបត្តិការ 

នារសៀលថ្ងៃ​ទី២៦ ខែសីហា ឆ្នាំ២០១៧  អគ្គលេខា​គណៈកម្មាធិការមជ្ឈឹម​បក្សកុ​ម្មុយនិស្ត​​វៀ​ត​ណាម លោក Nguyen Phu Trong និងគណៈប្រតិភូ​ជាន់ខ្ពស់វៀតណាម បានមក​ដល់ ទីក្រុងហាណូយ បញ្ចប់ប្រ​កប ដោយ​ជោគ​ជ័យ ដំណើរទស្សនកិ​ច្ចជាផ្លូវ​ការនៅសាធា រណរដ្ឋឥណ្ឌូ​នេស៊ីចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី​២៤ ខែសីហា​ ឆ្នាំ​២០១៧ តាម​សេចក្តីអញ្ជើញរបស់ប្រធា ​នាធិបតី លោក Joko Widodo និង​ដំណើរ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ​នៅ​សាធានរណរដ្ឋ​សហភាពមីយ៉ាន់​ម៉ា ចាប់ពីថ្ងៃទី២​​៤ ដល់ថ្ងៃទី២៦ ខែសីហា តាមសេច​ក្តីអញ្ជើញ​របស់ប្រធានា ធីបតីលោ​ក Htin Kyaw។
 
ក្នុងរយៈពេលស្នាក់នៅឥណ្ឌូននេស៊ី អ​គ្គលេខាបក្ស លោក Nguyen​ Phu Trong អញ្ជើញជួប​ចរចារ​ជាមួយ​ប្រធានាធិបតី​ លោក Joko Widodo និងជួបទាំង ​សន្ទនា​ដោយ​ឡែក​និង​សវនការ​រួមជា​មួយ​ថ្នាក់ដឹក​នាំ​ឥណ្ឌូនេ​ស៊ីមួយចំនួន​។ តាម រយៈជំនួបទាំងអស់នេះ​ ភាគីទាំងពីរបានអះអាងនៅបន្តជាមិ​ត្តគួរឲ្យ​ទុកចិត្ត និងរួម​ ចំណែករក្សាសន្តិភាព​ ស្ថិរភាពក្នុងតំបន់។ ក្នុងឱកាសនៃដំណើ​រទស្សនកិច្ចនេះ ​ភាគី ទាំងពីរ​បាន​ចុះ​ហត្ថលេខា​លើឯកសារ​សហប្រតិបត្តិការ​ចំនួន៦​ផងដែរ។
 
ក្នុងរយៈពេល​ស្នាក់នៅមីយ៉ាន់ម៉ា អគ្គលេខាបក្ស លោក N​guyen Phu TRong អញ្ជើញ​ជួបចរចា​រជាមួយប្រ​ធានាធិបតី​ លោក Htin Kyaw ជួបសម្តែងការគួរសម ជាមួ​យទីប្រឹក្សារដ្ឋ លោកស្រី​ Aung San Suu Kyi និង​ជួប​សវនការ​ជាមួយថ្នាក់​ដឹក នាំមួយចំនួនទៀតរប​ស់មីយ៉ាន់ម៉ា រួមទាំងទៅទស្សនាទី​ក្រុង Yangon ទៀតផង។​ តាមរយៈបណ្តាជំ​នួបនេះ ភាគីទាំងពីរបានឯកភាពទិ​សដៅជម្រុញកិច្ចសហប្រ​តិបត្តិ ការរវាងប្រទេស​ទាំ​ងពីរ។ ក្នុងឱកាស​នៃដំណើរទស្សនកិច្ចនេះភាគីទាំង​ពីរ បានចុះ ហត្ថលេខាលើសេច​ក្តីថ្លែងការណ៍រួម ស្តី​ពី ទំនាក់​ទំនង​ដៃគូសហប្រតិបត្តិកា​រលើគ្រប់ វិស័យ វៀតណាម​ -មីយ៉ាន់ម៉ា និង​ចុះហត្ថលេខា​លើឯ​កសារ​សហប្រតិប​ត្តិការ​ចំនួន៤​​។

 


 ថ្នាក់ដឹកនាំទាំងពីរនាក់ឯកភាពបង្កើតក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូ សហប្រតិបត្តិការលើគ្រប់វិស័យ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាមជាមួយសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

មុននោះ នារ​សៀលថ្ងៃទី២៦សីហា បន្ទាប់ពីបញ្ចប់​ប្រកបដោយជោគជ័យ ដំណើរទ​ស្សនកិច្ចនៅមីយ៉ាន់​ម៉ា អគ្គលេខា​បក្ស លោក Nguyen Phu Trong បានផ្ញើ សារទូរលេ​ខថ្លែងអំណរគុណចំពោះ​ប្រធានាធិបតីមី​យ៉ាន់ម៉ា លោក ​Htin Kyaw ផ​ង ដែរ៕
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ