03/02/2016 08:36 GMT+7 Email Print Like 0

អគ្គលេខាបក្ស លោក Nguyen Phu Trong ទៅ​សាក់​សួរ​សុខ​ទុក្ខ​និង​ចំរើន​ជន្មាយុ​​​អតីត​អគ្គលេខា​បក្ស​លោក Do Muo​i​


អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅសាក់សួរសុខទុក្ខនិងចំរើនជន្មាយុមាយុអតីតអគ្គលេខាបក្សលោក Do Muoi

នារសៀលថ្ងៃទី១ ខែកុម្ភះ ឆ្នាំ​២០១៦ អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​អញ្ជើញទៅសាក​សួរសុខ​ទុក្ខ និង​ចំរើន​ជន្មាយុ អតីតអគ្គលេខាបក្សលោក Do Muoi នៅទីក្រុង​ហា​ណូយ។ ឈាន​ចូលអាយុ​១០០​ឆ្នាំ ដោយ​មាន៧៦​ឆ្នាំចូល​រួម​បក្ស​ លោក Do Muoi បានបំពេញភារកិច្ចជាច្រើន  រួមចំណែកធំធេញក្នុ​ងបុព្វហេតុបដិវត្តិន៍​របស់​បក្ស និង​ប្រទេស​ជាតិ។ ក្នុងតួនាទីជាអគ្គលេខាបក្ស ចាប់ពីខែមិថុនា​ឆ្នាំ១៩៩១​ដល់ខែធ្នូឆ្នាំ១៩៩៧ លោក Do Muoi រួម​ជាមួយគណៈកម្មាធិការមជ្ឈឹម​បក្ស ការិយា​ល័យនយោបាយ និងគណ​លេខាធិការ បានសាមគ្គី​ឯកភាព ដឹក​នាំបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល​អនុវត្តគោល​មាគា៏ផ្លាស់ប្តូរ​ថ្មី​កសាង​និង​ការពា​រ​មាតុ​ប្រទេស​។ ក្នុង​ឱកាសចូល​ឆ្នាំថ្មីប្រ​ពៃណី ២០១៦ អគ្គលេខា​បក្ស លោកNguyen Phu Trong បាន​ជូន​ពរ​អតីត​លេខា​បក្ស​ លោក Do Muoi មានសុខ​ភាពល្អ អា​យុយឺនយូរ បន្តផ្តល់មតិ និងរួមចំណែកកសាងបក្ស រដ្ឋអំណាចប្រកប​ដោយ​រឹង​មាំ ស្អាតស្អំ កសាងប្រទេស​ជាតិកាន់តែ អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ