27/08/2017 11:21 GMT+7 Email Print Like 0

អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួល​ជួប​ជាមួយ​ប្រធាន​សមាគម​មិត្តភាព​មីយ៉ាន់ម៉ា​-​វៀត​ណាម​


 អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបជាមួយប្រធានសមាគម មិត្តភាពមីយ៉ាន់ម៉ា-វៀតណាម 

ក្នុងក្របខ័ណ្ឌនៃ​​ដំណើទស្សនកិច្ច​ថ្នាក់រដ្ឋនៅមីយ៉ាន់ម៉ា នារៀលថ្ងៃទី​២៦ ខែសីហា ឆ្នាំ​​២០១៧ នៅទី​ក្រុង​យ៉ាន​ហ្គន​ អគ្គលេខាបក្ស​ លោក Nguyen Phu T​rong បានអញ្ជើញទទួល ​ជួបជាមួយ​ប្រធានសមាគម​មិត្តភាព មីយ៉ាន់ម៉ា​-វៀត​ណាម លោក U Tint Sw​ai មក​សម្តែង​ការគួរសម។

នៅទីនេះ​លោក Nguyen  Phu Trong បានគាំទ្រការបង្កើត ស​មាគមមិត្តភាពមីយ៉ាន់​ម៉ា វៀត​ណាម រួម​ចំណែក​អនុវត្ត​បន្ទាន់​ រាល់កិច្ចព្រមព្រៀង ដែល​ទទួលបានរវាងភាគីទាំងពីរ។ ​លោកមាន​បំណងថា សមាគមមិត្តភាព​នៃប្រទេស​ទាំង​ពីរ នឹងរួមស​ហការគ្នា អនុវត្តរាល់សកម្មភាព​ជាក់ស្តែង​ រៀប​ចំរាល់សកម្ម ភាពជួប​ប្រាស្រ័យ​ប្រជាជន​ និង​ផ្លាស់ប្តូរ​គណៈ ប្រតិភូទៅវិញទៅមក​ជាដើម។

​​រីឯលោក U Tint Swai វិញ បានសម្តែងក្តីសោមនស្សរីករាយ ដោយ​ឃើញថា ទំនាក់ទំនងមីយ៉ាន់ម៉ា វៀត​ណាម​មាន​ការ​អភិវឌ្ឍន៍ដោយឥតឈប់​ឈរ។ លោករូបនេះបា​ន សន្យាថា នឹងរួមចំណែក​សកម្ម​ក្នុង​ការ​បង្កើន​ទំនាក់​ទំនង​រវាងរដ្ឋ​ទាំងពីរ ក៏ដូចជា បង្កើនការជួបប្រា​ស្រ័យប្រ ជាជន​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ