04/10/2017 10:11 GMT+7 Email Print Like 0

អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith

នាថ្ងៃទី៣​ ខែតុលា ឆ្នាំ២០១៧ នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយ​និស្ត​វៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ 


អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith

នៅក្នុងជំនួប នេះ លោក Nguyen Phu Trong បានអះអាងថា វៀត ណាមជានិច្ចកាលគាំទ្រកិច្ចការផ្លាស់ប្តូរថ្មី ការពារនិងកសាងប្រទេសឡាវ ព្រមទាំងជឿជាក់ថា ប្រជាជនឡាវនឹងបន្តទទួលបានសមិទ្ធិថ្មីនិងធំធេងថែមទៀត។ លោកអគ្គលេខាបក្សបានស្នើរឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ រួមសហការជាមួយក្រសួង ស្ថាប័ននិងតំបន់ រួមទាំងសហគ្រាស សហការគ្នាអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីថ្លែងការណ៍រួម វៀតណាម - ឡាវ។ ទន្ទឹមនឹងនោះ បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី បង្កើតជំហាន លោតផ្លោះនិងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានជូនដំណឹងជាមួយលោកអគ្គលេខាបក្សអំពីស្ថានភាពនៅសេដ្ឋកិច្ចសង្គមនៅឡាវនាពេលថ្មីៗ នេះជាពិសេសគឺលទ្ធផលនៃជំនួបចរចាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc មុននេះ។ លោករូបនេះបានអះអាងថា រដ្ឋាភិបាលឡាវនឹងរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលវៀតណាម ដោយបញ្ជាណែនាំឲ្យក្រសួងស្ថាប័ន តំបន់នានា អនុវត្តប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរនិងត្រៀមល្អនូវខ្លឹមសារសម្រាប់កិច្ចប្រជុំលើកទី៤០ គណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការវៀតណាម - ឡាវ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ