25/08/2017 10:40 GMT+7 Email Print Like 0

អគ្គលេខាបក្ស លោក Nguyen Phu Trong ជឿជាក់​ទៅលើបម្រែ​បម្រួល​វិជ្ជមាន​នៃ​ទំនាក់​ទំន​ង​វៀត​ណាម​-ឥណ្ឌូនេស៊ី​


 អគ្គលេខាបក្ស លោក Nguyen Phu Trong ជឿជាក់ទៅលើបម្រែបម្រួលវិជ្ជមាន នៃទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរ​ទស្សនកិច្ចជាផ្លូវការនៅសា​ធារណរដ្ឋឥណ្ឌូនេ ស៊ី នាយប់ ថ្ងៃទី២៣ ​ខែសីហា ឆ្នាំ​២០១៧​ នៅ​រដ្ឋធានី Jakarta អគ្គលេខាបក្ស លោក Nguy​en Phu Trong បាន អញ្ជើញចូ​លរួមពិធី​ជប់លៀង រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ឥណ្ឌូនេសី។  អញ្ជើញថ្លែង​មតិចំ​ពោះ​មុខ​សាជីវកម្ម​និង​សហគ្រាស​នានា​របស់​ឥណ្ឌូនេស៊ី​ លោក Nguyen Phu Trong បា​នលើកច្បា​ស់​ថា៖
 
“ជាប្រទេសកំពុងអភិវឌ្ឍន៍​និងកំពុងអនុវត្តឧស្សាហូបនីយកម្ម​ ទំនើប ភាវូប​នីយកម្ម​នោះ វៀតណាម​យកចិត្ត​ទុកដាក់យ៉ាង​ខ្លាំង លើកិច្ចសហប្រតិបត្តិការ ការជួយ​ ឧបត្ថម្ភ បទពិសោធន៍និងប្រភពកម្លាំ​ងពីខាងក្រៅ។ ជាពិសេស​ យកចិត្តទុកដាក់លើ ការ​ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរ​ទេស (FDI)និងទុនជួយ​ឧបត្ថម្ភ​អភិវឌ្ឍន៍​ជាផ្លូវ កា​រ (ODA)។ វៀតណាមមានបំណងវិនិយោគិននិ​ង​សហគ្រាសបរទេស ក្នុង​នោះ មានវិនិយោគិន​ឥណ្ឌូនេស៊ី​ធ្វើការវិនិយោគ​ចូលវៀតណាម​ផងដែរ”។
 
មុននោះ អគ្គលេខាបក្ស ​លោក Nguyen Phu Trong បានអញ្ជើញទ​ទួលជួប ជាមួយ​គណៈប្រតិភូ​សមាគមមិត្ត​ភាព​ឥណ្ឌូនេស៊ី​-វៀតណាម ដឹកនាំដោយលោក Budiars​a Sastrawitana ប្រធានសមាគម មកសម្តែងកា​រគួរសម។ ក្នុងឱកាស​នេះ សមាគមមិត្តភាពឥណ្ឌូនេស៊ី-វៀតណាម និ​ងសមាគមមិត្តភាពវៀតណាម-ឥណ្ឌូ​​នេស៊ី បាន​ចុះហត្ថលេខា​លើកិច្ចព្រម​ព្រៀង​សហប្រតិបត្តិកា ររវាងសមាគមទាំងពីរ ផងដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ